​សាលា​ខណ្ឌ​ច្បារ​អំពៅ​បើក​កិច្ចប្រជុំសាមញ្ញ​លើក​ទី​១៨​ អាណត្តិ​ទី២

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ២០១៥ នេះ នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ មាន​រៀបចំ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨
អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខណ្ឌ ក្រោម​វត្តមាន​របស់​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ តំណាង​លោក​អភិបាល​ខណ្ឌ​លោក​​អ៊ុំ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​អភិបាលរង នាយក​នាយករង​រដ្ឋ​បាល ចៅសង្កាត់ អធិការ​នគរបាល​ខណ្ឌ មន្ត្រី​កងរាជអាវុធហត្ថ និង​ក្រុម​មន្ត្រី​ចំណុះ​ជំនាញ​សាលា​ខណ្ឌ​ជា​ច្រើន​នាក់​ទៀត ។