លោកអភិបាលខេត្តដឹកនាំកម្លាំងចុះកែលំអ​​ក្រុងបាត់ដំបង​​ ស្វាគមន៍​ឆ្នាំ​សាកល​២០១៦

ខេត្តបាត់ដំបង ៖ លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​និង​កំពុង​​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ​ក្នុង​ការ​ចុះ​ពិនិត្យ​កែ​លំអ​​សោ​ភ័ណ​​ភាព​​ក្រុង និង​ត​បណ្ដាញអគ្គិនី​​នៅ​តាម​​ទី​សាធារណ​:, សួនច្បារ ​និង​តាម​បង្កាន់ដៃស្ពាន​នានា​ ឆ្លងកាត់​​ស្ទឹង​​សង្កែ​នៅ​ក្នុង​ក្រុង​បាត់​ដំ​បង ដើម្បី​រៀបចំ​​​ចូលរួម​អបអរ​​សាទរ​ចូល​ឆ្នាំ​​ថ្មី ឆ្នាំ​សាកល​២០១៦ នា​ពេល​ខាង​មុខ​នេះ​។ 

បើ​តាម​​មន្ត្រី​​ឱ្យ​​ដឹង​ថា លោក​អភិបាលខេត្ត​បាន​​ជម្រុញ​ឱ្យ​មន្ត្រី​តាម​ស្ថាប័នរដ្ឋ ឬ​ឯកជន​នានា ចូលរួម​រៀបចំ​សម្អាត​អនាម័យ រៀបចំ​បំពាក់​​ភ្លើង​បំភ្លឺ​ឱ្យ​​បាន​ស្អាត ដើម្បី​ត្រៀម​ចូល​រូ​ម​អបអរ​សាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​ខាង​មុខ​នេះ​ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មីឆ្នាំ​សាកល២០១៦នា​ពេល​ខាង​មុខ​នេះ អ​ជ្ញា​ធរ​ខេត្ត​គ្រោង​នឹង​រៀបចំ​ឱ្យ​​បាន​ជាអធិក​អ​ធ័ម​​ជាង​​ឆ្នាំ​​មុន​ៗ ជា​ពិសេស​បង្កើត​ឱ្យ​​មានកម្ម​វិធី​កម្សាន្ត​​​នា​ពេល​រាត្រី ដើម្បី​ឱ្យ​​ប្រជា​ពលរដ្ឋ​​​ចូលរួម​ទាំ​អស់​​គ្នា​ ។