វិធី ២យ៉ាងអាចព្យាបាល​ពពែឆ្កែ​មាន​ប្រសិទ្ធិភាពខ្លាំងបំផុត

ពពែឆ្កែជា​ការឆ្លងមេរោគ​ក្នុងក្រពេញត្របកភ្នែក​យ៉ាង​ខ្លាំងក្លា ហើយជានិច្ចកាល​បណ្តាលមក​ពីការឆ្លងបាក់តេរី ដែល​ចូល និងចម្លងមេរោគ​ទៅកាន់ក្រពេញ​ប្រេងត្របកភ្នែក។ ពពែ​ឆ្កែនេះ​អាចកើតមា​ននៅ​លើត្របកភ្នែក​លើ និងត្របក​ភ្នែកក្រោម, បណ្តាល​ឲ្យរលាក, ឈឺចាប់ និងក្រហម​លើភ្នែក។ ប្រសិនបើ​ការ​រលាកធ្ងន់ធ្ងរ វាអាច​ប៉ះពាល់​ដល់ជុំវិញ​ត្របក​ភ្នែក និង​ជាលិកា​ថ្ពាល់។
 
វិធី ២យ៉ាងអាចព្យាបាល​ពពែឆ្កែ​មាន​ប្រសិទ្ធិភាពខ្លាំងបំផុត
ជំងឺនេះអាច​កើតមាន​ចំពោះមនុស្ស​គ្រប់វ័យ ប៉ុន្តែជាទូទៅច្រើន​កើតចំពោះ​កុមារ។ ធម្មតាមេរោគឆ្លង​នេះមិនបណ្តាល​ឲ្យគ្រោះថ្នាក់ដល់សុខភាព​ឡើយ តែទោះបីជា​យ៉ាងណា យល់ល្អ​ត្រូវព្យាបាល​វាឲ្យបាន​ត្រឹមត្រូវ។ ខាងក្រោម​នេះជាវិធីសាស្ត្រព្យាបាល​ពពែឆ្កែតាម​បែបធម្មជាតិ​ដ៏មានប្រសិទ្ធិភាព៖
ស្អំទឹកក្តៅ
នេះជាវិធីព្យាបាល​ពពែឆ្កែដ៏យូរណាស់​មកហើយ។ យកក្រណាត់​ជ្រលក់ក្នុង​ទឹកក្តៅៗ រួចដាក់ស្អំលើ​ពពែឆ្កែ។ ក្រោយដែល​ពេលវា​ត្រជាក់ យក​វាចេញ ហើយលាប​ប្រេងអូលីវ។
ផ្លែប៉ោម ឬ​ដំឡូងបារាំង
ពពែឆ្កែអាចព្យាបាល​យ៉ាងមាន​ប្រសិទ្ធិភាព​ដោយប្រើផ្លែប៉ោម ឬដំឡូង​បារាំង។ យកបន្ទះ​ផ្លែប៉ោម ឬដំឡូងបារាំង​បិតលើ​ពពែឆ្កែ រួចរង់ចាំរយៈ​ពេល ២ម៉ោង។
បម្រាម
មិនត្រូវប្រើម្សៅផាត់មុខ​ក្នុងពេល​កំពុងព្យាបាល ព្រោះវាអាច​ធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ​ឡើង ឬងាយនឹង​ចេញពពែឆ្កែថ្មី​មួយទៀត​ឡើងមក។ ហើយ​ក៏ត្រូវ​ធ្វើលំហាត់ប្រាណ​ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​របស់អ្នក បង្កើន​ការទទួលទាន​ខ្ទឹមស​ជាប្រចាំ, ផ្លែឈើ​ស្រស់ និងបន្លែ ព្រមទាំង​ស៊ុប…។
ប្រសិនបើអ្នក​ទុកចោលមិនព្យាបាលពពែឆ្កែនេះទេ វាអាចផ្តល់​ភាពរំខានដល់អ្នក​ច្រើនជាង​រយៈពេល ១០ថ្ងៃ ឬរហូតដល់​វាស្រកទៅវិញ។ ដោយតែជំងឺ​នេះឆ្លង គួរ​ចៀសវាង​ការប្រើប្រាស់​របស់រួម​ជាមួយនឹង​អ្នកដទៃ ដូចជា​កន្សែងពោះគោ។ ត្រូវប្រាកដ​ថា អ្នកសម្អាត​កន្សែងពោះគោជា​រៀងរាល់ថ្ងៃ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធី ២យ៉ាងអាចព្យាបាល​ពពែឆ្កែ​មាន​ប្រសិទ្ធិភាពខ្លាំងបំផុត