​វិធីងាយៗ ​៣​យ៉ាង ​ជួយ​ឱ្យធ្មេញ ​ស ភ្លឺ​រលោង ​បានភ្លាម​ៗ

​មនុស្សជា​ច្រើន​នៅ​លើពិភព​លោ​ក កំ​ពុង​តែមា​ន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំងទាក់ទងទៅនឹងបញ្ហា​សុខ​ភាពមាត់​ធ្មេញ ​ធ្មេញ​មានពណ៌​លឿង ​ទាំង​នេះ ​គឺ​កើតឡើងដោយសារតែ​ ការ​ទទួលទានចំណី​អាហារ​ប្រចាំថ្ងៃ   រួច​មិន​បានសម្អាតធ្មេញឱ្យ​បាន​ស្អាត​​ល្អ​។ ជា​ពិសេស  បញ្ហាទាំងនេះ​គឺ​កើត​មានឡើង​ចំពោះ​កុមារ​តូច​ៗ ​តែ​ម្តង។ ​ដូច្នេះ     ថ្ងៃ​នេះ​យើង​សូមណែនាំ​ជូន​លោក​អ្នក ​នូវ​រូប​មន្តធម្មជាតិ​ងាយ​ៗ ​មួយ​ចំនួនដូចខាងក្រោម ​ដែល​អាច​ជួយ​ឱ្យព្យាបាល​កំ​ចាត់ស្នាមពណ៌​លឿងនៅជាប់​ធ្មេញ និង​ជួយ​ឱ្យ​ធ្មេញ​ប្រែ​ទៅ​ជាស ភ្លឺរ​លោង ​បាន​ក្នុងរយៈ​ពេល​ដ៏ខ្លី​។
​វិធីងាយៗ ​៣​យ៉ាង ​ជួយ​ឱ្យធ្មេញ ​ស ភ្លឺ​រលោង ​បានភ្លាម​ៗ
​វិធីទី១​៖ សូម​យកស្លឹក​ដើមដង្កៀប​ក្តាម ៦​ទៅ​ ៧​ស្លឹក ​កិន​ឱ្យ​ម៉ដ្ឋ​ លាយ​ជាមួយ​នឹងម្ស៉ៅសំបកផ្លែ​ក្រូច ​២​ស្លាប​ព្រាកា​ហ្វេ ​កូរ​ចូលគ្នាឱ្យ​សព្វ ​លាបនៅ​លើ​ធ្មេញ​ ទុករ​យៈ​ពេល ១៥​នា​ទី ​លាង​សម្អាតទឹក​ចេញ​ជា​ការ​ស្រេច។​
វិធីទី២​៖ សូម​ម្ស៉ៅ baking ​​soda  លាយ​ជា​មួយ​នឹង​ទឹក​បន្តិច  រួចលាបនៅ​លើ​ធ្មេញ  ទុករ​យៈ​ពេល​៣​នាទី ​បន្ទាប់​មក​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹកចេញ​ជាការ​ស្រេច​។ ​សូមធ្វើ​តាម​ការ​ណែនាំ​នេះ​រៀង​រាល់​យប់ ​មុន​ចូល​គេង។​
​វិធី​ទី​៣៖ ​សូម​យក​ផ្លែស្ទូប័ររី ​២ ​ទៅ៣​ផ្លែ កិន​ឱ្យម៉ដ្ឋ ​លាប​នៅ​លើ​ធ្មេញ របស់លោក​អ្នក ​ឬវិធីមួយទៀត ​សូម​យក​ទឹក​ក្រូចឆ្មារ ​លាប​នៅ​លើ​​ធ្មេញ  របស់លោកអ្នក ​ ជាការស្រេច​។ វិធី​នេះនឹង​ជួយឱ្យ​ធ្មេញ​មានសុខភាពល្អ ​សភ្លឺរ​លោង​។​ម្យ៉ាង​​វិ​ញទៀត  នៅពេល ដែល​លោក​អ្នកផឹកទឹ​កតែ ឬ ផឹកកាហ្វេ រួច  ត្រូវ​ដុស​លាង​សម្អាត​ធ្មេញ​គ្រប់​ពេល​វេលា​៕​
អត្ថបទ៖ ដេវីដ