បញ្ហា ១៨យ៉ាង​អាចកើត​មាន​នៅលើទ្វារមាស​ដែល​ស្ត្រីគួរ​តែដឹង

ប្រសិនអ្នក​សម្គាល់ឃើញថា ទ្វារមាស​របស់អ្នក​មានភាព​ប្រែប្រួល តែបើទោះបីជា​បញ្ហាទាំង​អស់នេះ​មានលក្ខណៈ​ធម្មតា​ក៏ពិតមែន តែវា​នៅតែ​មាន​បញ្ហា​មួយចំនួន​ដែលអ្នក​គួរតែ​យកចិត្ត​ទុកដា​ក់។ ខាងក្រោមនេះ​ជាបញ្ហាទូទៅ​ទាំង ១៨ចំណុច៖
 
បញ្ហា ១៨យ៉ាង​អាចកើត​មាន​នៅលើទ្វារមាស​ដែល​ស្ត្រីគួរ​តែដឹង
១. អ្នកអាច​ភ្លេចអ្វីមួយ​នៅខាងក្នុង
អ្នកជំនាញផ្នែក​រោគស្ត្រីបានអះអាង​ថា មិត្តៗស្ត្រី​តែងតែ​ភ្លេចឆ្នុក​នៅខាងក្នុង​ទ្វារមាស។ ពួកគេ​បានដឹង​ហើយពីភាព​មិនប្រក្រតី​ដែលធ្វើឲ្យ​ទ្វារមាស​ធុំក្លិន​មិនល្អ។ អ្នក​ជំនាញ​ផ្នែករោគស្ត្រី​ក៏បាន​រកឃើញ​ដុំជ័រពីស្រោម​អនាម័យស្ត្រី ឬបំណែក​របស់ឧបករណ៏​ផ្តល់ក្តី​សុខ​ដល់ស្ត្រី។
២. ដុំពក
ប្រសិនបើអ្នក​ឃើញ​មានដុំពក សូមកុំ​ភ័យខ្លាច។ ប្រសិនបើ​ដុំពកនៅ​លើទ្វារមាស​បង្កភាព​ឈឺចាប់ នោះវាអាច​ជាក្រពេញ​បាតូលីន។ រោគសញ្ញា​នេះអាច​ព្យាបាល​បានដោយ​ប្រើថ្នាំ​លាប។ ក្នុងករណី​ដែលវាមាន​ការឈឺចាប់​ខ្លាំង ត្រូវទៅជួបនឹង​វេជ្ជបណ្ឌិត។ មាន​ប្រភេទដុំពកផ្សេងទៀត​ដែ​លកើតឡើង​ដោយសារស្ទះរន្ធ​ញើស។ តែវាក៏មិន​បង្កគ្រោះថ្នាក់​អ្វីដែរ ប្រសិនបើ​វាបង្កការ​ឈឺចាប់​ខ្លាំង អ្នកត្រូវទៅ​ជួបនឹង​វេជ្ជបណ្ឌិត។
៣. រលាក​គល់រោម
វាបញ្ចេញរោគ​សញ្ញាដូចជា​អាចម៌រុយ ហើយពេលខ្លះអាច​ជាស្លាកស្នាម។ វាអាចកើតឡើង​ដោយសារ​ការ​បោចរោម, បែក​ញើស, ងូតទឹក​ក្តៅ ឬការកោរ។
៤. បញ្ហាស្បែក
ស្បែកឡើង​ក្រហម និងស្បែក​ឡើង​រឹងដុំតូចៗ, ត្រអក និង​មហារីកស្បែក​អាចកើតឡើង​នៅ​លើស្បែក។ ដូច្នេះ យល់ល្អ​ត្រូវទៅ​ពិនិត្យ​ស្បែក​ឲ្យបាន​ទៀងទាត់។
៥. ហើមសរសៃ​ទ្វារមាស
យោងតាម​វេជ្ជបណ្ឌិត​បានឲ្យ​ដឹងថា បញ្ហាហើម​សរសៃវ៉ែន​តែងតែ​កើតមាន​ចំពោះស្ត្រីមាន​ផ្ទៃពោះ។ វាកើតឡើង​ដោយសារ​ការឈរ ឬអង្គុយ​យូរពេក។ បញ្ហានេះគ្មាន​វិធីព្យាបាល ហើយ​វានឹងជាសះស្បើយ​ឡើងវិញដោយមិនចាំបាច់​ព្យាបាល។
៦. ទ្វារមាស​បាត់បង់​ជាតិសំណើម
ប្រសិនបើអ្នកជួប​នឹងបញ្ហានេះ កុំភ័យ​ខ្លាច។ វាអាចបណ្តាល​មកពីការ​បំបៅដោះកូន, លេបថ្នាំប្រឆាំង​នឹងអាឡាក់ហ្ស៊ី, ថ្នាំពន្យា​កំណើត…។ គួរទៅប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត ឬសាកល្បង​ប្រើ​ទឹក​រំអិល។
៧. ទ្វារមាស​ឡើងកន្ទួល និងបញ្ចេញ​ទឹករាវខុស​ធម្មតា
ជានិច្ចកាល ការឆ្លងមេរោគផ្សិត​អាចបណ្តាលឲ្យ​កើត​មាន​រោគសញ្ញា​ដូច​ដែល​បានលើកឡើង​ខាងលើ។ មេរោគផ្សិត​កើតឡើង​ដោយសារ​អសមតុល្យ pH លើទ្វារមាស បណ្តាល​មកពី​ការ​ស្លៀកសម្លៀក​បំពាក់សើម, ប្រើថ្នាំ​អង់ទីប្យូទិច ឬទឹកនោម​ផ្អែម។ បញ្ហានេះ​អាចព្យាបាលបានដោយប្រើក្រែម​លាប​លើទ្វារមាស និង​លេបថ្នាំ​គ្រាប់។
៨. បញ្ចេញ​ទឹកសៗ​ធុំក្លិនមិនល្អ
ការឆ្លងបាក់តេរី​ក្នុងទ្វារមាស​អាចបណ្តាលឲ្យ​ទ្វារមាស​ធុំក្លិន​មិនល្អ, មាន​បញ្ចេញ​ទឹករាវសៗ និង​រលាកទ្វារមាស។ បាក់តេរី​ទាំងអស់នេះ​តែងតែ​កើតឡើង​ដោយសារ​អសមតុល្យ pH លើទ្វារមាស។ ប្រើថ្នាំលេប​ដើម្បីជួយព្យាបាល​បញ្ហានេះ។
៩. ឡើង​កន្ទួល និងរលាក
អាការៈទាំងនេះ​កើតឡើងដោយសារ​ការឆ្លងមេរោគ​ផ្សិត ឬឆ្លងជំងឺតាម​រយៈការ​រួមភេទដូច​ជា៖ កាមរោគ, ប្រមេះ។ គួរតែទៅ​ធ្វើតេស្តដើម្បី​ស្វែង​រកការពិត។
១០. ឈឺនៅពេល​មាន​អ្វីមួយញាត់ចូល
នៅពេលដែល​អ្នកព្យាយាមញ៉ាត់អ្វីមួយ​ចូលទ្វារមាស អ្នកមានអារម្មណ៏​ថា ទ្វារមាស​តឹងណែន នេះ​ជាបញ្ហា​អសមត្ថភាព​ផ្លូវភេទ​របស់ស្ត្រី​ដែលត្រូវបាន​គេទទួលស្គាល់​ដូចនឹង​បញ្ហាលើក​ឡើង​ខាងលើ។ សាច់ដុំទ្វារមាស​បង្រួមតូច ហើយរាំង​ខ្ទប់​មិនឲ្យ​មានការ​សម្រុកចូល​បាន។ បញ្ហានេះធ្វើឲ្យស្ត្រី​មានការឈឺចាប់ ដូច្នេះត្រូវ​ទៅជួប​នឹងវេជ្ជបណ្ឌិត។
១២. អ្នកមិនអាចញ៉ាត់​ឆ្នុកចូលបាន
ស្ត្រីមួយចំនួន​មានភ្នាសសន្ទះ​រន្ធទ្វារមាសក្រាស់តាំង​ពីកំណើត ហើយក្នុង​ករណីនេះធ្វើឲ្យស្ត្រីមិន​អាចញ៉ាត់ឆ្នុក​ចូលបាន ហើយក៏មិន​អាចរួមភេទ​បានដែរ។ ដូច្នេះ​តម្រូវឲ្យ​ស្ត្រីធ្វើការ​វះកាត់។
១២. ឧស្សាហ៏​រមាស់លើទ្វារមាស
ក្រៅពីការឆ្លងមេរោគ​តាមរយៈការ​រួមភេទ តែបញ្ហានេះ​អាចកើតឡើង​ដោយសារ​បញ្ហារោលស្បែក។ ជានិច្ចកាល​វាកើតឡើងក្រោយពេល​ហែលទឹក​សមុទ្ររួច, ការ​ស្លៀក​ខោ​ក្នុង​សើម, ប្រតិកម្ម​ចាហ៊ួយ​លាប​លើខ្លួន​ក្រោយពេល​ងូតទឹករួច…។ អ្នកគួរតែ​លាងសម្អាត​តំបន់ឯកជន​នឹងទឹកស្អាត​តែម្យ៉ាងគត់។
១៣. ឧស្សាហ៏​នោមញឹក និង​ក្រហាយទ្វារមាស
បញ្ហានេះបណ្តាលមក​ពីឆ្លងមេរោគ​ក្នុង​បំពង់នោម។ វាអាចជា​ការឆ្លងមេរោគ​តាមរយៈ​ការរួមភេទ ហើយអ្នកត្រូវ​ប្រើថ្នាំ​អង់ទីប្យូទិច។
១៤. អារម្មណ៏​ឈឺចាប់​ក្នុងទ្វារមាស
ប្រសិនបើអ្នក​មានអារម្មណ៏​ឈឺចាប់ពេល​រួមភេទ វាអាច​បណ្តាល​មកពីបញ្ហាឆ្លង​មេរោគ, ទ្វារមាស ភាពស្ងួត និង​ការមករដូវ​របស់ស្ត្រី។ អ្នកគួរទៅជួបនឹងវេ​ជ្ជបណ្ឌិត​ឲ្យបានឆាប់។
១៥. មានលំហូរឈាម តែមិនមែន​ជាការមករដូវ
លំហូរឈាម​ក្រោយពេលរួមភេទ​អាចបណ្តាលមកពី​ការឆ្លងមេរោគ, ទ្វារមាស​ស្ងួត ឬជំងឺមហារីក តែទោះបីជា​យ៉ាងណា ពេលខ្លះមាន​ចេញឈាមតិចតួច​ជារឿងមួយ​ធម្មតា។
១៦. ចេញពងបែក​លើទ្វារមាស
អាការៈនេះ​កើតឡើង​ដោយសារ​កើតជំងឺស្វាយ។ អ្នកត្រូវប្រញាប់​ទៅ​ធ្វើតេស្ត បើទោះបីជា​គ្មាន​វិធីអាចព្យាបាល​ឲ្យជា​បានក៏ដោយ ព្រោះ​ដើម្បីការពារ​ពីការ​ឆ្លងទៅ​ដល់​គូស្នេហ៏​របស់​អ្នក។
១៨. ឧស្សាហ៏​ឈឺចាប់, បញ្ចេញ​ទឹករាវ, ឈឺចាប់​ពេលរួមភេទ និង​គ្រុនក្តៅ
ជំងឺប្រមេះ​អាចបណ្តាល​ឲ្យកើត​មានអាការៈ​ទាំងនេះ។ ប្រសិនបើអ្នក​មានអាការៈ​នេះ គួបផ្សំនឹង​ការនោមញឹក និងក្អួត​ចង្អោរ នោះអ្នកគួរ​ទៅជួប​នឹងវេជ្ជបណ្ឌិត។ អ្នកត្រូវ​ទៅព្យាបាល​ឲ្យបានទាន់​ពេល​វេលា បើមិន​ដូច្នោះ​ទេ វាអាច​ធ្វើឲ្យអ្នក​មិនអាច​មាន​កូនបាន​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!