នាយករដ្ឋមន្ត្រីអង់គ្លេស នឹងចេញបញ្ជាឲ្យសម្លាប់មេដឹកនាំ រដ្ឋអ៊ីស្លាមភ្លាម ប្រសិនបើសមាជិកសភា បោះឆ្នោតយល់ព្រម

អង់គ្លេស៖ លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស បានមានប្រសាសន៏ថា លោកនឹងចេញបញ្ជាឲ្យសម្លាប់មេដឹកនាំក្រុមជីហាដជ្រុលនិយម នៃរដ្ឋអ៉ីស្លាម ហៅកាត់ ISIS ភ្លាម ប្រសិនបើសមាជិកសភាបោះឆ្នោតគាំទ្រឲ្យរូបលោក បើកការវាយប្រហារតាមផ្លូវអាកាស នៅក្នុងប្រទេសស៊ីរី។

ជនដែលមានឈ្មោះនៅលើបញ្ជីស្បែកខ្មៅ របស់អង់គ្លេស គឺជាមេដឹកនាំរបស់ពួកជីហាដរដ្ឋអ៉ីស្លាម ឈ្មោះ Sheikh Abu Muhammad al-Adnani។ លោកនាយករដ្ឋមន្រ្តី បានប្រាប់ទៅទាហានកងកម្លាំងផ្លូវអាកាស ឲ្យកំណត់មុខសញ្ញាពួកមេដឹកនាំភេរវករដែលនៅពីក្រោយ ការសម្លាប់រង្គាលនៅប៉ារីស និងថែមទាំងមានគំរោងចង់វាយប្រហារមកលើចក្រភពអង់គ្លេសទៀតផង។ ការវាយប្រហារតាមផ្លូវអាកាស អាចនឹងកើតមានឡើង ក្រោយរយៈពេលតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ ប្រសិនបើមានការបោះឆ្នោតគាំទ្រ ឲ្យមានការវាយប្រហារមែននោះ។

ចំណែករដ្ឋលេខាធិការ ក្រសួងការពារជាតិអង់គ្លេស លោក Michael Fallon បានព្រមានថា ប្រសិនបើពួករដ្ឋអ៉ីស្លាមហ៊ានវាយប្រហារមកលើអង់គ្លេស នោះនឹងមានការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត តបតវិញភ្លាម៕

នាយករដ្ឋមន្ត្រីអង់គ្លេស នឹងចេញបញ្ជាឲ្យសម្លាប់មេដឹកនាំ រដ្ឋអ៊ីស្លាមភ្លាម ប្រសិនបើសមាជិកសភា បោះឆ្នោតយល់ព្រម
លោក David Cameron នាយករដ្ឋមន្រ្តីរបស់អង់គ្លេស

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត