រថយន្ត​ដឹក​ក្តារ​កុង​ប្លា​កេ​២​គ្រឿង​ត្រូវ​អាវុធហត្ថ​ចាប់បញ្ជូន​ឲ្យ​សាខាគយ និង​រដ្ឋាករ​ខេត្ត​

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​រថយន្ត​យី​ឌុប​ប្រភេទ​៥​ភ្លៅ​ចំនួន​២​គ្រឿង​ដែលមាន​ទំងន់​ប្រហែល​៨០​តោន​មាន​ផ្ទុក​ឈើ​ក្តារ​កុង​ប្លា​កេ​ដឹក​ចេញពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ឃាត់​សួរនាំ​នៅត្រង់ចំណុច​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង  វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ទី​១.​ពាក់​ស្លាក​លេខ ភ្នំពេញ 3 C 806 និង​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ តាកែវ 3A 1931 ធ្វើដំណើរ​ពី​ក្រុង​បាវិត​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ លុះ​មក​ចំណុច​ខាងលើ​ដោយមាន​ការសង្ស័យ​សម​ត្ថ​កិច្ច​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​សួរនាំ​រក​ឯកសារ​ដែល​ពាក់ព័ន្ធ​នានា ហើយក៏​បានធ្វើ​ការបញ្ជូន​រថយន្ត​ទាំង​២​គ្រឿង​មកកាន់​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​។​

​ពាក់ព័ន្ធ​ក្នុងករណី​នេះដែរ​យើង​នៅ​ពុំទាន់​សុំ​ការបំភ្លឺ​ពី​ខាង​គយ​បាន​នោះទេ​ព្រោះ​ខាង​គយ​កំពុងតែ​ប្រជុំ​ពិនិត្យ​ឯកសារ​ធ្វើ​កំណត់ហេតុ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការឃាត់​រថយន្ត​ខាង​នេះ​សង្ស័យ​អាចមកពី​មានការ​រកស៊ី​កាច់​កុង​គ្នា​រវាង​ឈ្មួញ និង​ឈ្មួញ​ដែលជា​អ្នក​នាំ​ទំនិញ​ចេញចូល​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា​និង​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​នានា​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តស្វាយរៀង​៕