ចាប់ខ្លួន​កូនប្រសា​ចាប់រំលោភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ​

ខេត្តកណ្តាល​៖​កម្លាំង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​តាម​ចាប់ខ្លួន​កូនប្រសា​ល្មោភកាម​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ​នៅក្នុង​ផ្ទះ​របស់គាត់ តែ​ត្រូវ​ប្រពន្ធ​មក​ទាន់ រួច​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ហើយជនសង្ស័យ​បានមក​វិញ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ករណីនេះ​កើតឡើង ស្ថិតនៅ​ភូមិ​ច​ន្ល​ក់ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ជនសង្ស័យ​មានឈ្មោះ ស្រី ដាវី អាយុ​៥៤​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ រ​.​ញ អាយុ​៨៤​ឆ្នាំ​។​

​មន្ត្រីនគរបាល​បាន​និយាយ​ករណី​ចាប់រំលោភ​នេះ​កើតឡើង​នៅវេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ នៅ​ក្នុងផ្ទះ​របស់ខ្លួន​តែម្នាក់ឯង ពេលនោះ​ជនសង្ស័យ ក៏បាន​ចូលទៅ​ផ្ទះ​ជនរងគ្រោះ​ត្រូវជា​ម្ដាយក្មេក​។ ប្រភព​បន្តថា ដោយ​ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់ឯង ក៏​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​តែម្ដង ពេលនោះ​ស្រាប់តែ​ឈ្មោះ ឌិន នឹម អាយុ​៥១​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនសង្ស័យ និង ត្រូវជា​កូនបង្កើត​ជនរងគ្រោះ​មក​ទាន់ ពេលនោះ​ជនសង្ស័យ​ក៏​បញ្ឈប់​សកម្មភាព រួច​ជិះ​ម៉ូតូ​រត់គេចខ្លួន​។​

​បន្ទាប់មក​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង លុះដល់​ម៉ោង​១៧ និង​០០​នាទី​រសៀល ទើប​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕

ចាប់ខ្លួន​កូនប្រសា​ចាប់រំលោភ​ម្តាយក្មេក​អាយុ​៨៤​ឆ្នាំ​