កូនប្រសា​កាប់​ឪពុក​ម្តាយក្មេក​របួសធ្ងន់ ប្រពន្ធ និង​កូន​ស្លាប់​ទាំង​៤​នាក់

ខេត្តកំពង់ចាម​៖​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន បានបញ្ជាក់​នៅ ព្រឹក​ព្រលឹម​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា កាលពី​យប់មិញ​វេលា​ម៉ោង​១១ និង​០៩​នាទី​មាន​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​មួយ កើតឡើង​ស្ថិតនៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​កូនប្រសា​ប្រុស​បាន​កាប់សម្លាប់ ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និង​កូនស្រី បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ និង​របួសធ្ងន់ ដែល​មើលទៅ​យ៉ាង​អាណោចអាធ័ម យ៉ាង​តក់​ស្ល​ត់​ជាទីបំផុត​។

​    ​លោក​ឧ ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា ក្រោយ​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម យ៉ាង​សាហាវ​ខាងលើនេះ កម្លាំង​នគរបាល​របស់លោក បាន​ចុះជួយ​អន្តរា​គម​ន៏​ភ្លាមៗ ហើយ​កំពុង​តាម​ចាប់ខ្លួន​ជនបង្ក មានឈ្មោះ អេង ធី អាយុ​៤៧​ឆ្នាំ ។

​    ​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន បាន​បញ្ជាក់ថា ជនរងគ្រោះ​៤​នាក់ ដែល​ស្លាប់​រួមមាន ម្តាយក្មេក មានឈ្មោះ ម៉ៅ យាង អាយុ​៦៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ចាន់​ធី សុភា​នី អាយុ​៤៥​ឆ្នាំ កូនស្រី​ឈ្មោះ ធី ស៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ កូនប្រុស​ឈ្មោះ ធី សីហា អាយុ​៤​ឆ្នាំ និង​ឪពុកក្មេក ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩ រងរបួស​ធ្ងន់​។ បើតាម​លោកស្នងការ មូលហេតុ​ដែល​នាំ​ឲ្យ​មាន អំពើ​ឃាតកម្ម​ខាងលើនេះ គឺ​បណ្តាលមកពី​ស្រវឹង ហើយ​ឈ្លោះ​ជាមួយ​ប្រពន្ធ​៕

កូនប្រសា​កាប់​ឪពុក​ម្តាយក្មេក​របួសធ្ងន់ ប្រពន្ធ និង​កូន​ស្លាប់​ទាំង​៤​នាក់
កូនប្រសា​កាប់​ឪពុក​ម្តាយក្មេក​របួសធ្ងន់ ប្រពន្ធ និង​កូន​ស្លាប់​ទាំង​៤​នាក់