ចាប់ខ្លួនជន សង្ស័យម្នាក់ ពីបទរំលាភ សេពសន្ថវៈ ម្តាយក្មេកវ័យ៨៤ នៅកៀនស្វាយ

កណ្តាល ៖  បុរសស្រវឹង ស្រាខូបម្នាក់ ត្រូវបាននគរបាល ចាប់ខ្លួនពីបទ រំលាភសេព សន្ថវៈ ម្តាយក្មេក នៅ ស្រុកកៀនស្វាយ ខេត្កកណ្តាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៨.៣០នាទី។

អធិការនគរបាល ស្រុកកៀនស្វាយ លោក ប៉ា សំអិត បានអោដឹងថា ជនរគ្រោះអាយុ៨៤ឆ្នាំ ចាស់ជរា (ត្រូវជាម្តាយក្មេក)  រស់នៅស្រុកកៀនស្វាយ ដោយឡែកជន សង្ស័យមានឈ្មោះ ស្រី ដាវី  ភេទប្រុស អាយុ៥៤ឆ្នំា មុខរបរកសិករ(ត្រូវជាកូនប្រសារ)។

លោកអធិការ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពង់អង្គុយ នៅក្នុងផ្ទះម្នាក់ឯង របស់ខ្លួនស្រាប់ពេលនោះ ជនសង្ស័យក៍ចូលទៅផ្ទះជនរងគ្រោះ ត្រូវជាម្តាយក្មេក ដោយឃើញ ជនរងគ្រោះនៅម្នាក់ឯង ក៍ធ្វើសកម្មភាពរំលាភសេពសន្ថវៈ បានសម្រេច ។ លោកបន្តថា ស្រាប់តែប្រពន្ធជនសង្ស័យ ឌិន នីម មកទាន់រួចជនសង្ស័យបញ្ឈប់ ធ្វើសកម្មភាពហើយ ជិះម៉ូតគេចខ្លួន។

លោកអធិការថាក្រោយពីកើតហេតុឈ្មោះ ឌិន នីម ត្រូវជាកូនមកដាក់ពាក្យបណ្តឹង ទើបឈានទៅ ឃាត់ ខ្លួននាំមកអធិការស្រុក កំពុងសួរនាំនិងកសាង សំណុំរឿងបញ្ជូនខ្លួន ទៅស្នងការ ខេត្តបន្តនិតិវិធីច្បាប់៕