ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលអោយមនុស្ស ៣ នាក់ រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍ត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់និងស្រាលចំនួនបីនាក់និងម៉ូតូទាំងសងខាងរងការខូចខាត។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចខាងមុខក្រសួងកសិកម្ម តាមបណ្ដោយមហាវិថីព្រះនរោតម្ដ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្ទេប ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ1AD-1962 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដ ទិសដៅពីជើងទៅត្បូង (បញ្ច្រាសទិសចរាចរណ៍)លុះមកដល់ចំណុចកើតហេតុត្រូវម៉ូតូមួយគ្រឿងទៀតម៉ាក ស៊ុយស៊ូគីស្មាក ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ចាម1A-0777 ជិះដោយបុរស់ម្នាក់ទិសដៅពីត្បូងទៅជើង បានជ្រុលបុកគ្នាពេញទំហឹងបណ្ដាលអោយដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំងសងខាង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងបីនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមុន្ទីរពេទ្យ ចំនែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមន ដើមប្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ 