The GUSI Peace Prize មិនមែន ជាពានរង្វាន់របស់ ហ៊ុន ម៉ានី តែម្នាក់នោះទេ ក៏ជាពានរង្វាន់ របស់អ្នកគំាទ្រ រាប់លាននាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ ប្រាប់ជនរួមជាតិថា ពានរង្វាន់ The GUSI Peace Prize នេះមិនមែនជារបស់ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតែម្នាក់ នោះទេ តែជារបស់អ្នកគាំទ្ររាប់លាននាក់។

ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារជាអក្សរថា “ក្នុងនាមជា មាតា បិតា ហ៊ុន ម៉ានី ដែលទើបទទួលបានពានរង្វាន់ The GUSI Peace Prizeថ្មីៗនេះ យើងខ្ញុំសុំថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណះ ពិសេសយុវជនដែលបានគាំទ្រដល់ ម៉ានី ក្នុងការបំពេញភារកិច្ចកន្លងមក ដែលធ្វើឲ្យ ហ៊ុន ម៉ានី ឈានជើងទៅទទួលយកពានរង្វាន់ដ៏មានកិត្តិយសនេះ”។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា “ពានរង្វាន់នេះមិនមែនជារបស់ ហ៊ុន ម៉ានី ម្នាក់ឯងទេ តែជារបស់ អ្នកគាំទ្ររាប់លាននាក់ ខ្ញុំមានមោទនៈភាពដែលយុវជនយើង នៅទូរទាំងប្រទេសបានប្រឹងប្រែងងើបឈរឡើង ក្នុងឋានៈជាយុវជន នៃប្រទេសដែលធ្លាប់មានប្រវត្តិដ៏រុងរឿងពីអតីតកាល។

សម្តេចបានសម្តែងសេចក្តីសង្ឃឹមថា យុវជនទាំងនៅទីក្រុងទាំងនៅជនបទទូទាំង ព្រះរាជាណាចក្រ កម្ពុជានឹងខិតខំចូលរួមកាន់តែខ្លាំង កាន់តែធំទូលាយ កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ទភាពនៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ជាតិ។ ជាមួយគ្នានោះសម្តេចក៏បានជូនពរក្មួយៗ ចៅៗជាយុវជន ទាំងអស់ទទួលបាននូវសេចក្ដីសុខ និងជោគជ័យគ្រប់ការងារ៕