បញ្ជូន​ក្មេង​ប្រុស​អនីតិជន​២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ពី​បទ​រំលោភ​បូក​លើ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ជា​អនីតិជន ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ប​ញ្ជួ​ន​ទៅ​តុលាការខេត្ត នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ២០១៤ នេះ តាម​បញ្ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​បូក​ទៅ​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់ កាលពី​ចុង​ស​ប្ដា​ហ៍​មុន ។

តាម​របាយការណ៍​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ស្រស់ សា​វ៉ៃ ហៅ​កវី អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ព្រំ ដា​វី​ន អាយុ​១១​ឆ្នាំ ។ ជនសង្ស័យ​ទា​ងំ​ពីរ​នាក់​បាន​លូ​ង​លោម​ក្មេង​ស្រី​ម្នាក់​ទៅ​រំលោភ​បូក​នៅ​ក្បែរ​គំនរ​ចំបើង​ខាងក្រោយ​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​មក ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ទ​ទូល​ខុស​ត្រូវ ដែល​ពួក​គេ​បាន​ប្រ​ព្រិ​ត្តទៅ​លើ​កុមារី​រង​គ្រោះ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តំណាង​អយ្យការ​នឹង​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​២​នាក់​បែប​ណា​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា តើ​តុលាការ​សម្រេច​​ឃុំខ្លួន​ពួក​គេ ឬ​យ៉ាងណា​នោះ​ដែរ ព្រោះ​ពួក​គេ​ជា​អនីតិជន ។