​ត្រី​ប្រជាពលរដ្ឋ​ចិញ្ចឹម​ដាក់​បែ ក្នុង​សមុទ្រ​ទំនប់រលក នៅតែ​បន្ត​ងាប់​ឥតឈប់ឈរ

ព្រះសីហនុ: ប្រជាពលរដ្ឋ នៅ​ក្រុងព្រះសីហនុ ដែល​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹម​ត្រី ក្នុង​ទឹកសមុទ្រ នៅតែ​បន្ត​ងាប់ ឥតឈប់ឈរ រហូតមកដល់​ល្ងាច ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​មិនដឹង​ពី​មូល​ហេតុអ្វីច្បាស់លាស់​នៅឡើយ​នោះទេ​។​

​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​ត្រី នៅ​កោះ​ព្រាប ក្នុង​ដែនសមុទ្រ​ទំនប់រលក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ត្អូញត្អែរថា រហូតមកដល់​ពេលនេះ ចំនួន​២​ថ្ងៃ​មកហើយ ដែល ត្រី​របស់​ពួកគាត់ ចិញ្ចឹម​ដាក់​បែរ​ក្នុង​សមុទ្រ នៅតែ​បន្ត​ងាប់ ជា​បន្តបន្ទាប់ គ្មាន​ស្រាកស្រាន្ត ដែល​ការ​ងាប់​ត្រី​នេះ ជា​កង្វល់​ដ៏​ធំ​សំរាប់​ពួកគាត់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ជីវភាព​រស់នៅ​របស់ ពួកគាត់​ផងដែរ​។ ព្រោះថា ដើម​ទន់​នៃ​ការចិញ្ចឹម​ត្រី​នេះ គឺ​បានមកពី​ការចង​ការប្រាក់ ពី​ធនាគា ដើម្បី​យកមក​ធ្វើ​ទុន​ចិញ្ចឹម​។
​ប្រជាពលរដ្ឋ​ដដែល បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចាត់វិធានការ​ស្រាវជ្រាវ រក​មូលហេតុ​នៃ​ការ​ងាប់​ត្រី របស់​ពួកគាត់​ផង នឹងមាន​វិធានការ​យ៉ាងណា ជួយ​ស្រោចស្រង់​ត្រី របស់គាត់​ដែល នៅ​សេស សល់​ពី​ការ​ងាប់​នេះ​ផង​។​

​ទាក់ទិន​នឹង​ការ​ងាប់​ត្រីខាងលើនេះ លោក នេន ចំរើន នាយ​សង្កាត់រដ្ឋបាល កំពង់សោម បាន​ឲ្យ​ដឹងថា ការចិញ្ចឹម​ត្រី ដាក់​បែ​ក្នុង​សមុទ្រ​នេះ ក្រុម​ជំនាញ​ជលផល ខេត្ត​ព្រះសីហនុ បាន​រកឃើញ​មូលហេតុ​ងាប់​នេះ ដោយសា​តែ​បាក់តេរី​ប៉ារ៉ាស៊ីត នៅលើ​ខ្លួន​ត្រីបរិមាណ​ច្រើន​លើសលប់ ទើប​ធ្វើ​ឲ្យ​ត្រី​សមុទ្រដែល​ចិញ្ចឹម​ដាក់​បែ ងាប់​ឆាប់រហ័ស​បែបនេះ​។ 

​លោកនាយ​សង្កាត់​រូបនេះ បាន​បញ្ជាក់ថា វិធានការ​ចំពោះមុខ លោក​កំពុង​កោះប្រជុំ មន្ត្រី​ជំនាញរបស់លោក ដើម្បី​ជួយ​ដល់​អាជីវករចិញ្ចឹម​ត្រី ហើយ​នៅ​ថ្ងៃស្អែក​នេះ លោក​នឹង​កោះប្រជុំអាជីវករ​ចិញ្ចឹម​ត្រី មក​ប្រជុំ​រក​ដំណោះស្រាយចំពោះមុខ​នឹង​ផ្សព្វផ្សាយ វិធាន​ការពារ​កុំ​ឲ្យ​ត្រី​ងាប់ នៅពេល​ចិញ្ចឹមទៅ​ថ្ងៃមុខ​តទៅទៀត​៕V/S