​បុរស​ម្នាក់ សប់​កង់​គោយន្ដ​ហួស​កម្រិត ​ផ្ទុះបណ្តាល​ឲ្យ​ស្លាប់

ភ្នំពេញ: បុរស​ម្នាក់ បាន​ស្លាប់​ភ្លាម នៅនឹងកន្លែង ខណៈ​កំពុង​អង្គុយ សប់​កង់​គោយន្ត លើស​ចំណុះ បណ្តាល​ឲ្យ​ផ្ទះ​ខ្ទាត​កង់​គោយន្ត ត្រូវ កាលពី​វេលា​ម៉ោង ប្រមាណ ១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​នគរបាល​មូលដ្ឋាន បានអោយដឹងថា បុរស​ដែល​ស្លាប់ ឈ្មោះ ឈុំ ឆាយ អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ផ្ទះកើតហេតុ ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​យក​ម៉ាស៊ីនបូមខ្យល់ ទៅ​សប់​កង់​គោយន្ដ​កន្ដ្រៃ​របស់គាត់ នៅក្នុង​បរិវេណ​ផ្ទះ​។ ខណៈ​កំពុង​សប់​កង់​គោយន្ដ មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ស្រាប់តែ​កង់​នោះ ផ្ទុះ​ក្ឌាំង​ឡើង បណ្ដាលអោយ​ដាច់​កង់​គោយន្ដ ម្ខាង​ខ្ទាត​មក​ត្រូវ​ម្ចាស់ ដែល​កំពុង​អង្គុយ​សប់ បណ្ដាលអោយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។​

​ភ្លាមនោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ និង​ពិ​និត្យនៅ​កន្លែង កើតហេតុ ហើយ​សន្និដ្ឋានថា មូលហេតុ​ដោយសារ ជនរងគ្រោះ​ធ្វេសប្រហែស ព្រោះ​នៅពេល​សប់​កង់​គោយន្ដ​គាត់​មិនបាន​ពិនិត្យ​កង់ អោយបាន​ត្រឹមត្រូវ​ទេ ជាពិសេស​មិនបាន​មើល​នាឡិកា​ស្នប់ ដោយ​ចេះតែ​សប់ ធ្វើអោយ​ខ្យល់​ឡើង ហួស​កម្រិត ទើប​ផ្ទុះ​បង្កអោយមាន​គ្រោះថ្នាក់ ដល់​ជីវិត​តែម្ដង​៕V​/S

​បុរស​ម្នាក់ សប់​កង់​គោយន្ដ​ហួស​កម្រិត ​ផ្ទុះបណ្តាល​ឲ្យ​ស្លាប់