​ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​អស់​១​ខ្នង ខ្ទេច​គ្មាន​សល់​

​កំពង់ឆ្នាំង: ផ្ទះ​ឈើ​ប្រក់​ស្លឹក​មួយ​ខ្នង ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស់ កាលពី​វេលា​ម៉ោង ១​និង​៤០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បានអោយដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ​លឹម លាប​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ មុនពេល​កើតហេតុ ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅក្បែរ​ផ្ទះកើតហេតុ បានឮ​សំឡេង​ផ្ទុះ ចេញពីផ្ទះ​ស្លឹក​នេះ ហើយក៍​មាន​ភ្លើង​ឆាបឆេះ​ឡើង សន្ធោរ​សន្ធៅ​តែម្តង ។
​ភ្លាមៗ​នោះ ប្រជាពលរដ្ឋបាន​ចេញទៅ​ជួយ​ពន្លត់​ដែរ តែ​មិន​អាចជួយ​បាន ក៏​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង មកជួយ​អន្តរាគមន៍ ពន្លត់​ដោយ​ប្រើ​ទឹក​អស់​មួយ​រថយន្ត ទើប​រលត់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ផ្ទះ​ដែល​ឆេះ​នេះ មាន​ទំហំ​៣​គុណ​៥​ម៉ែត្រ ហើយ​ត្រូវ​ឆេះ​ទាំងស្រុង មិនអាច​យក​អ្វី​បាន​នោះទេ ព្រោះ​នៅពេល​ឆេះ ម្ចាស់ផ្ទះ​ពុំ​នៅផ្ទះ​នោះឡើយ គឺ​ចេញទៅ​ធ្វើការ​៕V/S

​ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​អស់​១​ខ្នង ខ្ទេច​គ្មាន​សល់​

​ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​អស់​១​ខ្នង ខ្ទេច​គ្មាន​សល់​