​ប៉េអឹម ឃាត់​រថយន្ត​ដឹក​ក្តារ​កុង​ប្លា​កេ ២​គ្រឿង បញ្ជូនមក​សាខាគយ ខេត្តស្វាយរៀង​

ស្វាយរៀង: រថយន្ត​យី​ឌុប​ប្រភេទ​៥​ភ្លៅ ចំនួន​២​គ្រឿង ដែលមាន​ទំងន់​ប្រហែល​៨០​តោន មាន​ផ្ទុក​ឈើ​ក្តារ កុង​ប្លា​កេ ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ ព្រំដែន អន្តរជាតិ​បាវិត ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់​សួរនាំ​នៅក្នុង​ភូមិ​ថ្មី សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង  វេលា​ម៉ោង ១០:៣០​នាទី យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​រថយន្ត​ពីរ​គ្រឿង​នោះ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3 C 806 និង​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ តាកែវ 3A 1931 ធ្វើដំណើរ​ពី​ក្រុង​បាវិត ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ លុះ​មក​ចំណុច​ខាងលើ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​នោះ សួរនាំ​រក​ឯកសារ ដែល​ពាក់ព័ន្ធ​នានា ហើយក៏​បា​នប​ញ្ជួ​ន​រថយន្ត ទាំង​២​គ្រឿង មកកាន់​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​។​

​ពាក់ព័ន្ធ​ក្នុងករណី​នេះដែរ យើង​នៅ​ពុំទាន់​សុំ​ការបំភ្លឺ​ពី​ខាង​គយ​បាន​នោះទេ ព្រោះ​ខាង​គយ កំពុងតែ​ប្រជុំ​ពិនិត្យ​ឯកសារ ធ្វើ​កំណត់ហេតុ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​។

​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​៖ ការឃាត់​រថយន្ត​ខាងលើនេះ សង្ស័យ​អាចមកពី​មាន ការរកស៊ី​កាច់​កុង​គ្នា រវាង​ឈ្មួញ និង​ឈ្មួញ ដែលជា​អ្នក​នាំ​ទំនិញ ចេញចូល​ពី​ប្រទេស​វៀតណាម មក​ប្រទេស​កម្ពុជា និង​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម
តាម​ច្រក​នានា​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ទឹកដី ខេត្តស្វាយរៀង​៕V/S