ស្លាប់​២​នាក់ របួសធ្ងន់​១៦​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​៣០ វិ​ច្ឆិកា​

ភ្នំពេញ: មនុស្ស​២​នាក់ បាន​ស្លាប់ (​ស្រី​ម្នាក់​) និង​អ្នករបួសធ្ងន់ ១៦​នាក់ (​ស្រី ៣​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ៧​លើក យប់ ៣​លើក​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ប៉ូលិស​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​របាយការណ៍​របស់​ប៉ូលិស​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​២៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់​។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ៨​នាក់ (​យប់ ៤​នាក់​)​។​

​ក្នុងនោះ​រថយន្ត ដែល​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ផាកពិន័យ សរុប​ចំនួន ១.៤២៩​គ្រឿង (​រថយន្ត​ធំ ៤៦២ គ្រឿង​) ស្មើនឹង ១.៤៧១ ករណី ល្មើស​ក្រដាស​ស្នាម​មាន ៧៩១​គ្រឿង ស្មើនឹង ៧៩៤​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦៣៨​គ្រឿង ស្មើនឹង ៦៧៧​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១.១២១​គ្រឿង ៕V​/S