មាន​ចំនួន​​ Friend ​នៅ​លើ​ Facebook ច្រើន​​ អាច​បង្កើន​កម្រិត​ស្រ្តេស​កាន់​តែ​ខ្ពស់


មាន​ចំនួន​​ Friend ​នៅ​លើ​ Facebook ច្រើន​​ អាច​បង្កើន​កម្រិត​ស្រ្តេស​កាន់​តែ​ខ្ពស់

ការ​សិក្សា​ដែល​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ចំនួន​ Friend នៅ​លើ​ Facebook មាន​ទាក់​ទង​ទៅ​នឹង​កម្រិត​ស្រ្តេស ពោល​បើ​មាន​ចាប់​ពី​៣០០​នាក់​ឡើង​ទៅ​នោះ​កម្រិត​​ស្រ្តេស​​នឹង​មាន​កាន់​តែ​ខ្ពស់។

 

មាន​ចំនួន​​ Friend ​នៅ​លើ​ Facebook ច្រើន​​ អាច​បង្កើន​កម្រិត​ស្រ្តេស​កាន់​តែ​ខ្ពស់

 

​ក្រុម​សិក្សា​មួយ​មក​​ពី​​សកលវិទ្យាល័យ​ Montreal បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​​យុវវ័យ​ចំនួន​៨៨​នាក់​ដែល​មាន​វ័យ​ចាប់​ពី​ ១២​ទៅ​១៧​ឆ្នាំ។ គេ​បាន​សាក​សួរ​អំពី​រយៈពេល​ដែល​ពួក​គេ​ប្រើ​ប្រាស់​បណ្ដាញ​ Facebook, ចំនួន​មិត្តភ័ក្ដិ ​(Friend)​, ការ​បង្ហោះ​ពី​ព័ត៌មាន​​ខ្លួន​ និង​ការ​គាំទ្រ​ដែល​ពួក​គេ​បាន​ផ្ដល់​ទៅ​ឲ្យ​មិត្តភ័ក្ដិ​លើ​ Facebook។ ទន្ទឹម​ជា​មួយ​នឹង​ព័ត៌មាន​ចំនួន​បួន​នេះ​ ក្រុម​ការងារ​ក៏​​វាស់​ស្ទង់​ពី​កម្រិត​អ័រម៉ូន​ស្រ្តេស​ Cortisol ចំនួន​បួន​ដង​ក្នុង​មួយ​ថ្ងៃ​ រយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា​ផង​ដែរ។

 

ជា​លទ្ធផល​បាន​បង្ហាញ​ថា​ អ្នក​ដែល​មាន​មិត្តភក្តិ​ចាប់​ពី​៣០០​នាក់​ឡើង​ទៅ​មាន​កម្រិត​​អ័រម៉ូន​ស្រ្តេស​ Cortisol ខ្ពស់។ នេះ​បើ​តាម​ប្រសាសន៍​របស់​​សាស្ត្រាចារ្យ​ Sonia Lupien ​អ្នក​ដឹក​នាំ​នៃ​ការ​សិក្សា។

 

កន្លង​មក​មាន​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​​ ការ​ដែល​មាន​កម្រិត​​​អ័រម៉ូន​ស្រ្តេស​ Cortisol​ ខ្ពស់​​​នៅ​អាយុ​១៣​ឆ្នាំ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​កើន​ឡើង​ដល់​៤០​ភាគ​រយ​នៅ​អាយុ​១៦​ឆ្នាំ។

 

ត្បិត​ថា​បច្ចុប្បន្ន​យុវវ័យ​ចំនួន​៨៨​​នាក់​នេះ​​​គ្មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​ពិត​មែន ប៉ុន្តែ​សាស្ត្រាចារ្យ​ Sonia Lupien បាន​បញ្ជាក់​ថា ​វា​នឹង​អាច​កើត​មាន​ឡើង​នៅ​ពេល​ក្រោយ៕

 

ចុច​អាន៖ សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook

 

 

មាន​ចំនួន​​ Friend ​នៅ​លើ​ Facebook ច្រើន​​ អាច​បង្កើន​កម្រិត​ស្រ្តេស​កាន់​តែ​ខ្ពស់

 

ប្រែ​​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mirror ​ ​​​​​​​​