ការពារ ការ​ប្រេះ​ជើង​របស់អ្នក ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់ ខ្ទឹម​បារាំង

តើអ្នកដឹងដែរឬទេ ថានៅ​ត្រង់​បាត​ជើង​របស់​យើង គឺជា​កញ្ចុំ​ប្រមូល​ផ្តុំដោយ​សរសៃ​វេញ និង​ សរសៃ​ប្រសាទ​​នៃ​សរីរាង្គគ្រប់​យ៉ាង ? ហើយ​ជា​រៀង​រាល់​ថ្ងៃ ពេលយើងដើរ ឬ រត់ គឺយើងប្រើប្រាស់កំលាំងជំរុញ​ទៅ បាត​ជើងទាំងអស់ មនុស្សមួយចំនួនដែលមានបាតជើង មានសភាពស្ងួត និង ធ្វើការធ្ងន់ៗច្រើន តែង​តែ​ជួបប្រទះបញ្ហា ប្រេះបាតជើង ។ ដូច្នេះថ្ងៃនេះ ខេមបូ​រីផត នឹងបង្ហាញអ្នកទាំងអស់គ្នា អំពីរបៀប​នៃ​ការ ការពារ ការប្រេះជើងដោយប្រើប្រាស់ ខ្ទឹមមបាំរាំង (ខ្ទឹមពណ៌ស ឬ ពណ៌ក្រហម) ។

ការពារ ការ​ប្រេះ​ជើង​របស់អ្នក ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់ ខ្ទឹម​បារាំង

កាត់ខ្ទឹមបារាំង ជាកង់ៗ (ខ្ទឹមពណ៌ស ឬ ពណ៌ក្រហម) រួចយកក្រណាត់ មករុំខ្ទឹមបារាំងនោះនៅជុំវិញ បាត​ជើងដែលប្រេះ ឬ ក៏អ្នកអាចកាត់ខ្ទឹមបារាំង រួចញ៉ាត់ចូលក្នុងស្រោមជើងរបស់អ្នក មុនពេលដែល​អ្នក​ចូលដំណេក ។ ខ្ទឹមបារាំងនោះ វាពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ពេលដែលយើងបិតវាជាប់នឹង​ជើង​បែបនេះ ដោយវារត់ចូលទៅក្នុងចរន្តឈាម ជួយធ្វើអោយស្បែកបាតជើងដែល ប្រេះនោះមានសភាព​រលោងវិញ ។ សារធាតុដែលមាននៅក្នុងខ្ទឹមបារាំងនោះ វារត់ចូលទៅក្នុងខ្លួនរបស់យើងតាមរយៈ ស្បែក ហើយវាថែមទាំងជួយ សំអាតឈាម កំចាត់បាក់តេរី ឬ មេរោគ ផ្សេងៗ ហើយ ស្រូបយកជាតិពុល ដែល​មាន​នៅក្នុងខ្លួនរបស់យើងទៀតផង ។

ការពារ ការ​ប្រេះ​ជើង​របស់អ្នក ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់ ខ្ទឹម​បារាំង

លើសពីនេះទៅទៀត អ្នកក៏អាចកាត់ខ្ទឹមបារាំងជាកង់ៗ រួចយកទៅទុកក្នុងបន្ទប់ដើម្បី បន្សុទ្ធខ្យល់​អាកាស​​នៅក្នុងបន្ទប់របស់អ្នក និង កំចាត់ក្លិនអាក្រក់ថែមទៀតផង ។ អ្នកទាំងអស់គ្នាគួរតែ សាកល្បង​ប្រើប្រាស់វិធីធម្មជាតិមួយនេះ ព្រោះវាមិនចំណាយ​ច្រើនហើយ ថែមទាំងផ្តល់ប្រសិទ្ធិភាពល្អទៀតផង ។

  • ដោយ: Samphas
  • 10:05 AM, 01 December
  • ប្រភព: healthylifestyleteam
  • Tag: សុខភាព