ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​


ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​

ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​

 

 

កាល​ពី​ពេល​ថ្មីៗ​នេះ Sabay បាន​ណែនាំ​វត្ត​ដ៏​មាន​វ័យ​ចំណាស់​ គឺ​វត្ត​​សំរោង​ក្នុង ឥឡូវ​ថ្ងៃ​នេះ ប្រិយមិត្ត​ងាក​មក​ចាប់​អារម្មណ៍​កន្លែង​ធ្វើ​ក្រឡាន​ឆ្ងាញ់​នៅ​ក្បែរ​វត្ត​សំរោង​ក្នុង។

 

បើសិនជា​អ្នក​ទាំងអស់គ្នា ធ្វើដំណើរ​ជិត​ទៅដល់​វត្ត​នេះ ឬ​ទៅ​ហួស​បន្ត​ទៅមុខទៀត អ្នក​នឹង​ឃើញ​តាម​ដង​ផ្លូវ​មាន​គំនរ​បំពង់​ឫស្សី​នៅ​លើ​ចង្អើរ​តម្រៀប​ក្នុង​ផ្ទះ​តាម​ដង​ផ្លូវ​ជា​ហូរហែ​និង​មាន​បាយ​ដំណើប​ខាងក្នុង​នោះ​ផង។

 

បំពង់​ឬ​ស្សី​នេះ​ត្រូវ​បាន​គេ​ហៅថា ក្រឡាន ជា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​មួយ​ ដែល​អ្នក​​ភូមិ​សំរោង​ក្នុង​​ចាត់ទុកថា​ជា​ភូមិ​ផលិត​ក្រឡាន​លេខ​មួយ​នៅ​បាត់ដំបង។

 

ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​

ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​

 

អ្នកស្រី​ ពេញ ជា​អ្នកលក់​ក្រឡាន​ម្នាក់​ក្នុងចំណោម​កន្លែង​លក់​ក្រឡាន​ជាច្រើន​នៅក្បែរ​វត្ត​សំរោង​ក្នុង​បាន​អោយ​ដឹង​ថា គាត់​ចាប់​យក​របរ​លក់​ក្រឡាន​នេះ​ជិត ២០ ឆ្នាំ​មកហើយ។ គាត់​បាន​អោយដឹងទៀតថា របរ​នេះ​គឺ​នឿយ​គួរសម​ដែរ ព្រោះ​ត្រូវ​ងើប​តាំងពី​ម៉ោង ១ ព្រឹក ដើម្បី​លាយ​គ្រឿងផ្សំ មានដូចជា​ អង្ករដំណើប ខ្ទិះដូង សណ្ដែក​ស្ងោរ​ឆ្អិន​ស្រាប់ រួច​ចាក់​ចូលក្នុង​បំពង់​ឬ​ស្សី​ដែល​ទិញ​មក​តាំងពី​ស្រុក​មោង​ឬ​ស្សី ឬ​ខេត្តសៀមរាប​ឯណោះ។

 

រួចហើយ គាត់​យក​បំពង​ឬ​ស្សី​ទាំងនោះ​ទៅ​តម្រៀប​គ្នា​ផ្អែកលើ​របារ​មួយ ដោយ​ញាត់​ស្លឹកចេក​ពី​ខាង​ក្បាល​ផង​កុំអោយ​ខ្លោច​ដល់​ខាងក្នុង។ គាត់​ដុត​ភ្លើង​តែ​ម្ខាង ដោយ​ប្រែ​ត្រឡប់​ចុះឡើង រយៈពេល​មួយ​ម៉ោង ​ឬ​ពីរ​ម៉ោង​ទើប​ឆ្អិន។ បន្ទាប់មក គាត់​ទុក​វា​អោយ​ត្រជាក់​បន្តិច ទើប​សកសំបក​ ឬស្សី​អោយ​ស្តើង​ និង​ងាយស្រួល​បក។

 

សម្រាប់​របរ​លក់​ក្រឡាន​នេះដែរ អ្នកស្រី ​ពេញ​ បាន​និយាយថា គាត់​មិនបាន​សល់​ប្រាក់កាស​អ្វី​ធំដុំ​ទេពី​របរ​នេះ គឺ​ល្មមតែ​អោយ​កូន​បាន​រៀនសូត្រ​នឹង​គេ​ប៉ុណ្ណោះ។ សព្វថ្ងៃ​គាត់​ធ្វើ​ក្រឡាន​ពី៣០ទៅ៤០ ដោយមាន​អ្នកដំណើរ​និង​អ្នក​ទេសចរ​ទាំង​ខ្មែរ​ និង​ បរទេស​ដែល​ទៅលេង​តំបន់​ឯក​ភ្នំ​ចូល​ទិញ​ជា​ហូរហែ។ នៅពេល​បុណ្យទានម្តងៗ គាត់​អាច​លក់ដាច់​ដល់​ទៅ​ខ្ទង់រយ​ឯណោះ ដែល​តម្លៃ​មាន​ចាប់ពី ៥០០ ដល់ ៣ ០០០ រៀល តាម​ទំហំ៕

 

ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​

ក្រឡាន​​ឆ្ងាញ់​ជាប់​លេខ ១ នៅ​បាត់​ដំបង ដឹង​នៅ​តំបន់​ណា​ទេ?​

 

 

អត្ថបទ៖ ហួន ទីណារ័ត្ន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88
-អ៊ីមែល៖ [email protected]

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!