រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះ

រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះ

Becamex Binh Duong FC ឬ​ហៅ​ក្រៅ​ថា Chelsea of Vietnam ​ជា​ក្លិប​តំណាង​ឱ្យ​ប្រទេស​វៀតណាម​ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្លិប​បឹង​កេត​អង្គរ​របស់​កម្ពុជា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Cup 2015 ​នៅ​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ​ឆ្នាំ​២០០៥​ នា​កីឡដ្ឋាន Gò Đậu (ផ្ទុក​អ្នក​ទស្សនា​បាន ១៨ ២៥០​នាក់) ​ទឹក​ដី​របស់​វៀតណាម​ផ្ទាល់។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ក្លិប​ម្ចាស់​ជើង​ឯក​លីក​កំពូល​វៀតណាម V League ​ក្នុង​ឆ្នាំ​២០១៥​នេះ ដែល​មិត្ត​អ្នក​អាន​ត្រូវ​ដឹង៖

 

 រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះ

ជម្រើស១១​នាក់​ដំបូង

 

១. គ្រូ​បង្វឹក Đặng Trần Chỉnh

 

រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះĐặng Trần Chỉnh

 

Becamex Binh Duong FC ​ជា​ក្លិប​ដែល​មាន​គ្រូ​បង្វឹក​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ថា Đặng Trần Chỉnh ហើយ​ជំនួយការ​របស់​លោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​យុទ្ធសាស្ត្រ​ការពារ​ល្អ​នោះ​ឈ្មោះ​ថា Nguyễn Thanh Sơn ។ ជំនួយការ​ Thanh Sơn ​តែងតែ​ចេញ​មុខ​ឈរ​បញ្ជា​កូន​ក្រុម​ជា​ញឹកញាប់ ​ហើយ​​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ច្រើន​ដែរ។

 

២. កីឡាករ​លេច​ធ្លោ

 

រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះខ្សែ​បម្រើ​ប្រយុទ្ធ Nguyễn Trọng Hoàng

 

​ខ្សែ​បម្រើ​ប្រយុទ្ធ Nguyễn Trọng Hoàng ​ដែល​បច្ចុប្បន្ន​លេង​នៅ​ជម្រើស​ជាតិ​វៀតណាម​បាន​៣៥​ប្រកួត​រក​បាន​១១​គ្រាប់ គឺ​ជា​កីឡាករ​លេច​ធ្លោ​ជាង​គេ​ក្នុង​ក្រុម។ កីឡាករ​ពាក់​អាវ​លេខ​៩​រូប​នេះ ទើប​តែ​ផ្លាស់​ចូល Becamex Binh Duong FC ​កាល​ពី​ដើម​រដូវ​កាល​នេះ​ទេ ដោយ​គិត​ដល់​បច្ចុប្បន្ន​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន​បាន​៣៩​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​១៣​គ្រាប់។ សមាជិក​ក្នុង​ក្រុម Becamex Binh Duong FC ​ទាំង​មាន​បរទេស​តែ​៤​នាក់​គត់។

 

៣. ពាន​រង្វាន់​ដែល​ទទួល​បាន​ក្នុង​ស្រុក

 

រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះ

 

Becamex Binh Duong FC ​ជា​ក្លិប​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៦ ​តែ​ទើប​តែ​បាន​ចូល​លេង​នៅ​លីក​កំពូល​វៀតណាម​នៅ​ឆ្នាំ​២០០៣​នេះ​ទេ​ ប៉ុន្តែ​អាច​លើក​ពាន​បាន​៤​ដង​មក​ហើយ​នៅ​ឆ្នាំ ២០០៧ , ២០០៨ , ២០១៤ ​និង​២០១៥។ ​ចំពោះ​ពាន​រង្វាន់ Vietnamese National Cup ​វិញ ពួកគេ​ធ្លាប់​បាន​ឈ្នះ​២​ដង , ពាន​រង្វាន់ Vietnames Super Cup ​៣​ដង , BTV Cup ​៥​ដង​និង​ Toyota Mekong Cup ​១​ដង។

 

៤. ប្រវត្តិ​ប្រកួត​នៅ​ក្រៅ​ប្រទេស
Becamex Binh Duong FC ​ធ្លាប់​បាន​ទៅ​លេង​ពាន​រង្វាន់ AFC Champions League ​២ដង នៅ​ឆ្នាំ​២០០៨​និង ២០១៥​នេះ ​ដោយ​ធ្លាក់​នៅ​វគ្គ​ចែក​ពូល​ទាំង​ពីរ​ដង។ ចំណែក​ឯ AFC Cup ​វិញ បាន​ទៅ​លេង​២​ដង​ដូច​គ្នា ​នៅ​ឆ្នាំ​២០០៩​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​២០១០​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

 

៥. កំណត់​ត្រា​របស់​ក្លិប
Becamex Binh Duong FC ​ជា​ក្លិប​ដែល​បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​នៅ​លីក​កំពូល​វៀតណាម មាន​ដូចជា ​ក្លិប​ឈ្នះ​ជើង​ឯក​ដោយ​សល់​ប្រកួត​ក្នុង​ដៃ​ច្រើន​ប្រកួត , ក្លិប​មិន​ដែល​ចាញ់​១៤​ប្រកួត​ជាប់​គ្នា , ក្លិប​ឈ្នះ​ជើង​ឯក​មាន​ពិន្ទុ​ច្រើន​ដាច់​គេ , ក្លិប​ឈ្នះ​ជើង​ឯក​ដោយ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​គេ ​និង​ក្លិប​ឈ្នះ​ជើង​ឯក​ដោយ​មាន​ការ​ស៊ុត​ប្លែក​ៗ​ជា​ច្រើន​គ្រាប់។

 

៦. ប្រវត្តិ​ប៉ះ​ក្រុម​កម្ពុជា

 

រឿង​ត្រូវ​ដឹង​ពី​ក្រុម​ Chelsea ​វៀតណាម​ដែល​ប៉ះ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​នេះ

 

Becamex Binh Duong FC ​ធ្លាប់​ប៉ះ​ជាមួយ​ក្រុម​ជើង​ឯក​កម្ពុជា​ភ្នំពេញ​ក្រោន​ម្ដង​មក​ហើយ​នៅ​ឆ្នាំ​២០១៤ ​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup ​នេះ​ដែរ ​ដោយ​គ្រា​នោះ​ក្រុម​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល ៥-២ ៕

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ binhduongffc