រ៉ា​ប៊ី ចូល​ថោ​ន​ភ្លាម ទទួលបាន​តំណែង​តួឯក​ភ្លែត​

Sanofi

​ក្រោយពី​សំងំ​ថត​ចម្រៀង និង ខា​រ៉ា​អ​ខេ នៅក្នុង​ផលិតកម្ម​ថោ​ន រយៈពេល​ប្រាំ ខែ​មកនេះ តារាចម្រៀង ផាន វី​រ៉ា​ទី ដែល​ទើប​ប្តូរ​ឈ្មោះ​មកជា រ៉ា​ប៊ី មិន​ត្រឹមតែ​សំងំ​ថត បទ​ចម្រៀង និង ខារ៉ាអូខេ​បាន​ចំនួន​ដប់​បទ​ប៉ុណ្ណោះ​ទេ នៅពេល​ធ្វើ​បទ​សម្ភាស​ជាថ្មីៗ ម្តងទៀត​នាង​ក៏បាន​ប្រាប់ថា នាង​ទទួលបាន​តំណែង​តួឯក​ខ្សែភាពយន្ត​ដុំ​របស់​ផលិត កម្ម​ថោ​ន​មួយ​រឿង​ផងដែរ ។

ខ្សែភាពយន្ត​ថ្មី​នេះ រ៉ា​ប៊ី បានបញ្ជាក់​ប្រាប់ថា មាន​ចំណងជើង​ថា “​អ្នកបម្រើ ០០៧” នាង​សម្តែង​តួឯក​ជាមួយ​តារា​កំប្លែង​លោក ពែ​កមី ហើយ​រឿង​មួយ​នេះ ក៏​ថត​ចប់​ហើយ​ដែរ រង់ចាំតែ​ចាក់​បញ្ចាំង​តែប៉ុណ្ណោះ ។ ការទទួលបាន​តំណែង​តួឯក ស្រី​ក្នុង​ខ្សែភាពយន្ត​លើកដំបូង​របស់​ផលិតកម្ម​ថោ​ន នៅពេលដែល រ៉ា​ប៊ី ទើបតែ​បាន ចូលធ្វើ​កុងត្រា​ថ្មីថ្មោង​នៅក្នុង​ផលិតកម្ម​នេះ​គឺ​ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់​ថា តារា​ស្រី​រូប ស្រស់​ម្នាក់នេះ​ទទួលបាន​ការលើកស្ទួយ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ថៅកែ​ផលិតកម្ម ថោ​ន ។​

​បញ្ហា​នេះ​អ្នកយកព័ត៌មាន​របស់​យើង​ក៏បាន​សួរនាំ​ពី​កត្តា​សំខាន់​ដែល​ផលិតកម្ម ថោ​ន​ជ្រើស​យក​រូបនាង​ឱ្យ​សម្តែង​តួឯក​ផងដែរ ចំណុច​នេះ​ត្រូវបាន​តារា​សម្តែង និង ចម្រៀង​ស្រស់​សោភា​រូបនេះ​ប្រាប់ថា មូលហេតុ​ដែល​នាង​ត្រូវបាន​ផលិតកម្ម​ជ្រើសឱ្យ សម្តែង​ជា​តួឯក​គឺ​មកពី​ផលិតកម្ម​ឃើញ​នាង​សម្តែង​ខ្សែភាពយន្ត​“​កំលោះ​ក្តាមប្រៃ ក្រមុំ ស្ពៃជ្រក់​” និង រឿង “​កំលោះ​ចាប់ហួយ​” ទទួលបាន​ជោគជ័យ ដូច្នេះហើយ​ផលិតកម្ម ក៏​ជ្រើស​យក​នាង​ឱ្យ​សម្តែង​រឿង​ជាមួយ​លោក ពែ​កមី តែម្តងទៅ ៕ ប្រមាញ់ តារា​


Related