បាត់​ខ្លួន​ស្ត្រី​ម្នាក់ និង​កូនស្រី​អាយុ​៨​ខែ​មិនដឹង​មូលហេតុ​

​ខេត្តស្វាយរៀង​៖​ស្ត្រី​ម្នាក់ និង​កូនស្រី​អាយុ​៨​ខែ​បាន​បាត់​ខ្លួន​ចេញពីផ្ទះ​រយៈពេល​ជាច្រើន​ថ្ងៃ​ដោយ​មិនដឹង​មូលហេតុ​។​

​បើតាម​បងប្រុស​ឈ្មោះ ប៊ូ ចិន អាយុ ៤៨​ឆ្នាំ​ជា​បុរស​ពោះម៉ាយ មុខរបរ​ជា​យោធា​ឋានៈ​អនុសេនីយ៍ត្រី​នៃ​ផ្នែក​សឹក​រង​ក្រុង​ស្វាយរៀង​រស់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​/​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​ត្រូវជា​ឪពុក​របស់​ស្ត្រី​បាត់​ខ្លួន​នោះបាន​ប្រាប់​ឲ្យ​ដឹងថា​៖ កូនស្រី​និង​ចៅ​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ ប៊ូ ចរិយា អាយុ ២៣​ឆ្នាំ​និង​ចៅស្រី​ឈ្មោះ គឿន ចិន​លី​ណា អាយុ ៨​ខែ បាត់​ចេញពីផ្ទះ​តាំងពី​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​រហូតមក​ដល់ពេល​មិនដឹងថា​ទៅ​ទីណារ​នោះទេ​។ ប្រភព​ខាង​បាន​បន្តថា កាលពី​៣​ខែ​មុន​គឺ​មានរឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​របស់​នាង​ហើយ​ត្រូវរ៉ូវ​គ្នា​វិញ​រស់នៅ​ជាមួយគ្នា​ជាធម្មតា​មិនដឹងថា​កូនស្រី​ខឹង​ឬ​មាន​មូលហេតុ​អ្វី​នោះ​បានចេញ​បាត់​ពី​ផ្ទះ​ដូច​ច្នេះ​ទើប​បងប្រុស​មករក​ខាង​សារព័ត៌មាន​ជួយ​ផ្សាយ​រក​កូនស្រី​និង​ចៅស្រី​របស់គាត់​។​

​គាត់​សូម​ឲ្យ​កូនស្រី​វិល​មក​ផ្ទះ​វិញ ព្រោះ​គាត់​នៅតែ​ម្នាក់ឯង​ណាមួយ​គាត់​មាន​ជំងឺ​ក្នុង​ខ្លួន​ផង​គ្មាន​អ្នក​មើលថែ​ទេ ដូច​ច្នេះ​ហើយ​បើ​កូនស្រី​បានទទួល​ដំណឹង​នេះហើយ​សូម​មក​ផ្ទះ​វិញ​មក​រូបគាត់​មិន​ខឹង​នោះទេ​៕

បាត់​ខ្លួន​ស្ត្រី​ម្នាក់ និង​កូនស្រី​អាយុ​៨​ខែ​មិនដឹង​មូលហេតុ​