មណ្ឌលសុខភាព សង្កាត់កាចាញ ក្រុងបានលុង រងការរិៈគន់ ពីប្រជាពលរដ្ឋថា មិនមានអ្នកប្រចាំ ការទទួលអ្នកជំងឺ ផ្សេងៗចូលទៅ សំរាកព្យាបាល

រតនគិរីៈ មណ្ឌលសុខភាព សង្កាត់កាចាញ ក្រុងបានលុង រងការចោទប្រកាន់ ពីប្រជាពលដ្ឋថា មិនមានអ្នកប្រចាំការ ទទួលអ្នកជំងឺ និងមិនរវល់អើពើ ពេលមានអ្នកជំងឺចូល ទៅសំរាកព្យាបាល ដោយទុកអោយស្ត្រីម្នាក់ ឆ្លងទន្លេនៅលើកៅអី អង្គុយរងចាំ ខណៈដែលស្ត្រីរូបនោះ ទៅដល់មណ្ឌល សុខភាពហើយប៉ុន្តែមិនឃើញគ្រូពេទ្យប្រចាំការ ។

ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៥ ព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា នៅមណ្ឌលសុខភាព សង្កាត់ចាញ ក្រុងបានលុង ខេត្តរតនគិរី។

បើតាមអ្នកជិតខាង ដែលមានផ្ទះនៅក្បែរស្ត្រី រងគ្រោះប្រាប់ឲ្យដឹងថា ដោយប្តីស្រ្តីរងគ្រោះ មិននៅ ផ្ទះពួកគាត់ បានជួយបញ្ជូនទៅមណ្ឌលសុខភាព កាចាញ ដើម្បីឆ្លងទន្លេ លុះដល់កន្លែង ពុំឃើញ មានគ្រូពេទ្យប្រចាំការ ។ ស្ត្រីរូបនោះមានឈ្មោះវ៉ាត់ វ៉ាត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ កាចាញ ក្រុងបានលុង មុខរបរមេផ្ទះ និងប្តីឈ្មោះ ណែត រិទ្ធ អាយុ២៤ឆ្នាំ មុខរបរកម្មករជៀរជ័រ កៅស៊ូនៅស្រុកបរកែវ។

បើតាមការអោយដឹង ពីស្ត្រីឆ្លងទន្លេឈ្មោះវ៉ាត់ វ៉ាត នោះថាកូនដែលកើតមកនេះជាកូនស្រី ហើយជាកូនទី៣ ។ គាត់ថា ពេលដែលគាត់ឈឺពោះប្តី របស់គាត់មិននៅផ្ទះតែសំណាងល្អ បានអ្នកជិតខាងដឹកបញ្ជូន មកមណ្ឌលសុខភាពកាចាញ ដោយពុំមានគ្រូពេទ្យប្រចាំការ ខណៈនោះគាត់សម្រាលកូន ដោយខ្លួនឯង។

ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា កាលពី៥ខែកន្លងទៅ មានស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ដែរ ហើយទៅដល់មណ្ឌលសុខភាព នៅវេលាម៉ោង៣យប់ ត្រូវបានប្រធានមណ្ឌលសុខភាព ប្រាប់ អ្នកជំងឺថារងចាំពេទ្យឆ្មប មកដល់ប៉ុន្តែស្ថានការណ៍ធ្ងន់ធ្ងរ ក៏បញ្ជូនទៅឆ្លងទន្លេ នៅមន្ទីរពេទ្យបង្អែក ខេត្ត ។

លោកទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា បញ្ហានេះជារឿងចៃដន្យ ពីព្រោះស្រ្តីរូប នោះទៅដល់មណ្ឌលសុខភាពភ្លាមក៏សម្រាលកូនភ្លាម ប៉ុន្តែបញ្ហានេះកាលពីកន្លង ទៅធ្លាប់ មានម្តងរួចមកហើយ លោកក៏បានហៅប្រធានមណ្ឌលសុខភាព ធ្វើការណែនាំផងដែរ។ ទោះជាយ៉ាងណាមណ្ឌល សុភាពកាចាញ មានបុគ្គលិកតិចពុំមានគ្រូពេទ្យប្រចាំការ គ្រប់គ្រាន់ដើម្បីបំរើសេវាជូនអ្នកជំងឺ ក៏ដូចជាអ្នកឆ្លងទន្លេ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលមក សំរាកព្យាបាលនៅមណ្ឌលសុខភាពខាងលើ តែងតែធ្វើការរិៈគន់ក្រុមគ្រូពេទ្យ ប្រចាំការថាខ្វះសិលធម៌ មានអាកប្បកិរិយារើសអើងពោល គឺយកចិត្តទុកដាក់តែអ្នកជំងឺណាមានលុយ ៕