ជិះគេចពីម៉ូតូ ជ្រុលទៅបុកជាមួយ រ៉ឺម៉កម៉ូតូកង់បី រងការខូចខាត និងរបួសស្រាលពីរនាក់

ភ្នំពេញ ៖ បុរសម្នាក់ ទំនងស្រវឹងស្រា ជិះម៉ូតូលឿន មិនប្រយ័ត្ន ហើយគេចម៉ូតូមួយគ្រឿង ទៀតជ្រុល ទៅបុកជាមួយ រ៉ុម៉កម៉ូតូង់បី រងរបួសស្រាលទាំង ម្ចាស់ម៉ូតូនិងម្ចាស់រ៉ុម៉ក ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានបង្កឡើង កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខសណ្ឋាគារ ប៊ូហ្គេន វីលីឃេ តាម បណ្ដោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ មាន រ៉ឺម៉កម៉ូតូកង់បី ពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿង  បើកបរដោយបុរសម្នាក់ទិសដៅ ពីជើង ទៅត្បួង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហតុ ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1FH.2031 ទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយទំនងជាស្រវឹងស្រា ផងនោះ បានជិះគេចពីម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកដែលជិះស្របគ្នា រួចបានបទឆ្វេងជ្រុល ទៅបុករ៉ឺម៉កម៉ូតូកង់បី ចំពីចហៀង ពេញទំហឹងបណ្ដាលភាគីទាំងសងខាងរងរបួសស្រាល ចំនែកឯម៉ូតូ និងរ៉ឺម៉ករងការខូចខាតយ៉ាងដំណំ ។

 ក្រោយពេលកើតហេតុ រួចសមត្ថកិច្ចមូលដ្ឋាន បានចុះមក សម្របសម្រួល ភាគីទាំងសងខាង ដោយភាគីខាងម៉ូតូហុងដាស្កុបពី សងថ្លៃខូចខាតទៅភាគី ម្ចាស់រ៉ុម៉ក ចំនួន២០$ បញ្ចប់រឿង នៅនិងកន្លែងកើតហេតុតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕