ដេកស្លាប់ទំាងព្រឹក សង្ស័យខ្យល់គរ ដោយសារ ស្រវឹងស្រារាល់ថ្ងៃ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ក្នុងភូមិប្រទះឃើញ ដេកស្លាប់ក្នុងផ្ទះ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នេះ ដោយសង្ស័យថា ខ្យល់គរ បណ្តាលមកពីផឹក ស្រាស្រវឹងរាល់ថ្ងៃ។

អ្នកភូមិកោះក្របី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចឹក ចុន អាយុ៣២ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ អ្នកភូមិបានឲ្យដឹងទៀតថា ចឹក ចុន អាចស្លាប់បណ្តាលមកពីខ្យល់គរ ក៏ព្រោះតែគាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយនៅយប់មុនពេលកើតហេតុនេះ ជនរងគ្រោះស្រវឹងស្រាជាខ្លាំង៕

ដេកស្លាប់ទំាងព្រឹក សង្ស័យខ្យល់គរ ដោយសារ ស្រវឹងស្រារាល់ថ្ងៃ