នារី​ម្នាក់​សុខចិត្ត​វះ​យក​ឆ្អឹងជំនីរ ៦ ចេញ ដើម្បី​មាន​រូបរាង​ដូច Barbie

Pixee Fox វ័យ ២៥ ឆ្នាំ​បានចាប់កំណើត​នៅ​ប្រទេស​សុ​យ​អែ​ដ តែ​នាង​បានមក​រស់នៅ​ភាគខាងត្បូង​ទីក្រុង Caroline សហរដ្ឋអាមេរិក​។ នាង​ងប់​ង​ល់​នឹង​រូបរាង​ដ៏​តូច​ច្រឡឹង​របស់​តុក្កតា Barbie និង Jessica Rabbit មិនអាច​ដកខ្លួន​រួច​។​

​កាលពីមុន Pixee គឺជា​អតីត​ជាង​អគ្គិសនី​នៅ​សុ​យ​អែ​ដ តែ​ពេលនេះ នាង​មានបំណង​ហក់​ចូលក្នុង​ពិភព​បង្ហាញ​ម៉ូដ​វិញ​។ នាង​បានធ្វើ​ការវះកាត់​កែ​សម្ផស្ស​ជាច្រើនលើក​ច្រើនសា ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ ១៦ ម៉ឺន​ដុល្លារ​។ នាង​បាន​កែ​តាំងពី​ច្រមុះ បបូរមាត់ និង​ដើមទ្រូង​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​នៅក្នុង​ការវះកាត់​ទាំងនោះ គឺ​នាង​សុខចិត្ត​ដកយក​ឆ្អឹងជំនីរ​ចំនួន ៦ ចេញ​ដើម្បី​បាន​ទំហំ​ចង្កេះ​តូច ត្រឹមតែ ៣៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។ នាង​ពេញ​ចិត្តនឹង​រូបរាង​បែបនេះ​ណាស់ ហើយ​នាង​នឹង​បន្ត​ការវះកាត់​ទៀត​ដើម្បី​ឲ្យ​រឹតតែ​ដូចជា​តួអង្គ​ក្នុង​ភាពយន្ត​តុ​ក្ត​តា​ទាំងពីរ​នោះ​។ នាង​គ្រោង​នឹងធ្វើ​ការវះកាត់​ទៀត​នៅ​ឆ្នាំក្រោយ​។ នាង​បាន​និយាយថា Jessica Rabbit មាន​រូបរាង​ជាម​នុស្ស​ស្រី​ល្អផ្តាច់គេ​។ នាង​បាន​បញ្ជាក់ថា​៖ « ខ្ញុំ​ចង់បាន​សុដន់​ធំ ភ្នែក​ធំ មុខស្រស់​ស្អាត ហើយ​ការ​វះ​យក​ឆ្អឹងជំនីរ ៦ ចេញ​នេះ គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ »​។​

​មនុស្ស​គ្រប់គ្នា​តែងតែ​ក្រើនរម្លឹក​នាង​ថា កុំ​ធ្វើ​អ្វីដែល​ជ្រុស​ហួសហេតុ​ពេក ទោះជា​យ៉ាងណា​មនុស្ស​ពិត​មិនអាច​ដូចជា​តួអង្គ​ក្នុង​ភាពយន្ត​តុក្កតា​បានឡើយ​។ ប៉ុន្តែ សម្រាប់​នាង នេះ​គឺជា​ក្តី​ស្រមៃ​ដែល​នាង​ត្រូវតែ​សម្រេច​ឲ្យ​បាន​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​