ខ្លាឃ្មុំខ្មៅ ត្រូវបានប្រទះឃើញ ជាលើកដំបូង នៅរដ្ឋអាឡាស្កា

អាឡាស្កាៈ មន្ទីរអភិរក្សសត្វព្រៃ និងមច្ឆាជាតិនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លាឃ្មុំខ្មៅមួយចំនួន ត្រូវបានប្រទះឃើញនៅក្នុងតំបន់ទេសចរណ៍ ដែលជាសញ្ញានៃការចាប់ ផ្តើមរដូវ សិសិររដូវ។ នេះបើយោងតាមគេហ ទំព័រព័ត៌មានវិទ្យាសាស្រ្ត Sciencedaily ចេញផ្សាយនៅថ្ងៃចនុ្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ 

អ្នកស្រី Jessy Coltrane បាននិយាយថា នាងបានធ្វើសេចក្តីរាយការណ៍ ជាលើកដំបូង អំពី ខ្លាឃ្មុំខ្មៅនៅក្នុងតំបន់ Anchorage អំឡុងពាក់កណ្តាលខែមេសា ថ្មីនេះ បន្ទាប់ពីពួកវា ត្រូវបានប្រទះឃើញ។ 

អ្នកស្រី Coltraneបានបន្តទៀតថា នេះការប្រទះឃើញដ៏អស្ចារ្យមួយនេះ គឺ អាចឲ្យពួកយើង ដឹងថា ប្រភេទខ្លាឃ្មុំខ្មៅនេះ មានការលូតលាស់ ព្រមទាំងមានចំនួនកើនឡើង មិនធ្លាប់មាន ពីមុនមក នៅក្នុងរដ្ឋអាមេរិក ដែលជាប់នឹងប៉ូលខាង ជើងរបស់ផែនដីមួយនេះ៕ 

ខ្លាឃ្មុំខ្មៅ ត្រូវបានប្រទះឃើញ ជាលើកដំបូង នៅរដ្ឋអាឡាស្កា