ជប៉ុន បារាំង អះអាងរួមគ្នា កម្ទេចពួកភេរវករ ជាពិសេស ISIS

ប៉ារីស៖ នាយករដ្ឋមន្រ្តី ជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ និងប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ បាន រួមគ្នាអំពាវនាវ ដល់សហគមន៍អន្ដរជាតិ ឲ្យរួបរួមគ្នាជាធ្លុងមួយ ប្រឆាំងនឹងអំពើភេរកម្ម ក្នុងស្មារតី ភ្ញាក់រឮកនូវព្រឹត្តិការណ៍ វាយប្រហារភេរកម្មលើក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅក្នុងកិច្ច ពិភាក្សាដាច់ដោយឡែកមួយ នៃកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាស ធាតុនេះ លោកអាបេ នាយករដ្ឋមន្រ្តីជប៉ុន បានសម្តែងនូវសោកស្ដាយជាខ្លាំងចំពោះ ការវាយប្រហារ ដែលបានសម្លាប់មនុស្សចំនួន ១៣០នាក់។ លោកបន្ដទៀតថា “ខ្ញុំមានអារម្មណ៍រន្ធត់ជាខ្លាំងណាស់ ហើយ ក៏មានកំហឹងជាខ្លាំងដែរ ចំពោះអំពើដ៏គួរឲ្យស្អប់ខ្ពើមនៃសកម្មភាពភេរវកម្មទាំងនេះ”។

លោកអាបេ បានបញ្ជាក់យ៉ាងច្បាស់ថា “វាមានសារៈសំខាន់ ដែលថាសហគមន៍អន្ដរជាតិចាប់ដៃគ្នា និង ចាត់វិធានការសកម្មដើម្បីប្រឆាំងនឹងក្រុមភេរកម្ម ឥស្លាមនិយម៕

ជប៉ុន បារាំង អះអាងរួមគ្នា កម្ទេចពួកភេរវករ ជាពិសេស ISIS