អ្នកភូមិ​ចុង​កោះ សុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត បន្ទាប់ពី​មាន​គេ​លួច​ធ្វើ​ប្លង់ដី រំលោភ​យក​ដី​របស់​ពួកគាត់​

​កំពង់ឆ្នាំង:  ប្រជាពលរដ្ឋ​ជាង​១០​នាក់ តំណាងអោយ​ប្រជាពលរដ្ឋចំនួន​២៦​គ្រួសារ មកពី​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​លើកគ្នា​មកកាន់សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពីលោក​អភិបាលខេត្ត បន្ទាប់ពី​មាន​បុគ្គល​ម្នាក់បាន​លួច​ធ្វើ​ប្លង់ដី​រំលោភយក​ដី​របស់​ពួកគាត់ ។​
​    ​
​នៅក្នុង​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ បានអោយដឹងថា កន្លងទៅនេះ មាន​បុគ្គល​ម្នាក់ ប្តី​ឈ្មោះ លី សាន់ និង​ប្រពន្ធ​ឈ្មោះ សេន រ៉ា​សុភ​ស្ភ មាន​ទីលំនៅ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង បាន​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ រំលោភ​យក​ដី​របស់​ពួក​កាត់ ទាំង​២៦​គ្រួសារ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល តាំ​ពី​ឆ្នាំ​១៩៧៩ រហូត​មកដល់នឹង​បច្ចុប្បន្ននេះ​។​
​    ​
​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ពួកគាត់​ដឹង​រឿងនេះ បន្ទាប់ពី​ឈ្មោះ លី សាន់ និង​ប្រពន្ធ​បាន​យក​ប័ណ្ណ កម្មសិទ្ធិ​លើដី​នេះ ទៅ​បង្ហាញ និង​ទុក​នៅផ្ទះ លោក​មេភូមិ​ចុង​កោះ​។

​ប្រជាពលរដ្ឋ បានស្នើ​សុំអោយ លោក​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ មេត្តា​ផ្តល់​យុត្តិធម៌ និង​ជួយ​អន្តរាគមន៍ ប្រគល់​ដី​នេះ មកអោយ​ពួកគាត់​ទាំង ២៦ គ្រួសារ​វិញ​ផង​។​
​    ​
​ប្រជាពលរដ្ឋ បាន​និយាយថា បើ​លោក​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ មិន​ជួយ​ដោះស្រាយ និង​ផ្តល់​យុត្តិធម៌ ដល់​ពួកគាត់​នោះទេ ពួកគាត់ នឹង​នាំគ្នា​ទៅកាន់​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ឲ្យ​ខាងតែបាន​៕V/S