រុស្ស៊ី​៖ តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ខ្លួន ព្រោះ​ការពារ​ជំនួញ​ប្រេង​ជាមួយ​IS

ប៉ារីស​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែងថា តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ស៊ី​រី ដើម្បី​ការពារ​ពាណិជ្ជកម្ម​ប្រេង​ជាមួយ​រដ្ឋ​អ៊ីស្លាម​។ លោក Putin ថ្លែង​បែបនេះ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​កិច្ចចរចា​អន្តរជាតិ​ស្ដីពី​ការប្រែប្រួល អាកាសធាតុ​។

​លោក​Vladimir Putin​បាន​បញ្ជាក់ថា រុស្ស៊ី​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​តួ​ក​គី​រួចហើយ ក្នុងនោះ​គឺ​រឹតបន្តឹង​លើ​ការ​នាំចូល​ម្ហូបអាហារ​ទៅ​តួ​ក​គី និង​បញ្ចប់​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ពី​តួ​ក​គី​មក​រុស្ស៊ី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកពូ​ទីន​ប្រកាស​ហាម​មិនឱ្យ​នាំចូល​វិស័យ​កសិក​កម្ម​ពី​តួ​ក​គី ដូចជា​បន្លែ ផ្លែឈើ​ជាដើម​។​

​គួរ​បញ្ជាក់ថា រុស្ស៊ី​និង​តួ​ក​គី​មាន​ទំនាក់ទំនង​ខាង​វិស័យសេដ្ឋកិច្ច​យ៉ាងសំខាន់ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដ៏​ធំ ខណៈដែល​ភ្ញៀវទេសចរ​រុស្ស៊ី​ជាង​៣​លាន​នាក់​ទៅ​ទស្សនា​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំមុន​៕

រុស្ស៊ី​៖ តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ខ្លួន ព្រោះ​ការពារ​ជំនួញ​ប្រេង​ជាមួយ​IS