​​នៅ​អាស៊ី ​​​ប្រជាជន​​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​​ មាន​នៅ​ប្រទេស​ណា​ខ្លះ?

​​នៅ​អាស៊ី ​​​ប្រជាជន​​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​​ មាន​នៅ​ប្រទេស​ណា​ខ្លះ?

ភាសា​អង់គ្លេស​ជា​​ភាសា​​ផ្លូវ​ការ​មួយ​ដែល​គេ​ប្រើ​ប្រាស់​​ជា​អន្តរជាតិ ក្នុង​ទំនាក់​ទំនង​ការ​ទូត ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ​ទំនាក់​ទំនង​​ក្នុង​វិស័យ​ទេសចរ និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ចំពោះ​​​បណ្ដា​ប្រទេស​នៅ​អាស៊ី ក៏​សំបូរ​ទៅ​ដោយ​អ្នក​ចេះ​​ប្រើ​ប្រាស់​អង់គ្លេស​បាន​ល្អ​​ជា​ច្រើន​ផង​ដែរ។

 

​​នៅ​អាស៊ី ​​​ប្រជាជន​​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​​ មាន​នៅ​ប្រទេស​ណា​ខ្លះ?
 

យោង​តាម​​ប្រភព​​ពី​​​ Educational Testing Service (ETS) ស្ថាប័ន​​​​​​​ដំណើរ​ការ​​រៀប​ចំ​ការ​ប្រលង​​​ធំ​ជាង​គេ​​មាន​មូលដ្ឋាន​ក្នុង សហរដ្ឋអាមេរិក​បាន​​​​​​បង្ហាញ​លទ្ធផល​​ពិន្ទុ​​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស TOEFL (Test of English as a Foreign Language) ​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ី​​ដែល​​បាន​ប្រលង​​អំឡុង​ពេល​គិត​ចាប់​​ពី​​​ខែ​មករា ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១០។

 

ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អាស៊ី ប្រទេស​​​មាន​ប្រជាជន​ទទួល​បាន​ពិន្ទុ​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស​ខ្ពស់​នោះ​គឺ​ ប្រទេស​សិង្ហបុរី ដែល​បាន​ពិន្ទុ​សរុប​ ៩៨​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​អាស៊ី។ បន្ត​បន្ទាប់​មាន​ប្រទេស​ឥណ្ឌា និងហ្វីលីពីន។ ចំណែក​កម្ពុជា គឺ​មាន​ពិន្ទុ​សរុប​៦៣ ទាប​ជាង​គេ​នៅ​អាស៊ី។

 

​​នៅ​អាស៊ី ​​​ប្រជាជន​​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​​ មាន​នៅ​ប្រទេស​ណា​ខ្លះ?
 

ក្នុង​ចំណោម​ប្រទេស​​​១៦៣ ពិន្ទុ​មធ្យម​ភាគ​ជា​លក្ខណៈ​អន្តរជាតិ​គឺ​ ៨០​ពិន្ទុ ​ដោយ​គិត​បញ្ចូល​លើ​ជំនាញ អាន ស្ដាប់ សរសេរ​ និង​និយាយ។

​​នៅ​អាស៊ី ​​​ប្រជាជន​​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​​ មាន​នៅ​ប្រទេស​ណា​ខ្លះ?

TOEFL iBT ប្រភពពី ETS

 

ពិន្ទុ​ខាង​លើ​ដោយ​ ETS ​គឺ​យោង​​ទៅ​តាម​ចំនួន​អ្នក​បាន​​ប្រលង​ពិន្ទុ​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស TOEFL ។ ចំនួន​អ្នក​ប្រលង​​​ខុស​ៗ​គ្នា​គឺ​អាស្រ័យ​លើ​ចំនួន​​អ្នក​ប្រលង​របស់​​​បណ្ដា​ប្រទេស​នី​មួយៗ៕​

 

ចុចអាន៖ រៀន​​សិក្សា​ប្រយោគ​ភាសា​អង់គ្លេស​និយម​ប្រើ​​នៅ​​ព្រលាន​​យន្តហោះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ asianscientist, huffingtonpost

​​​​​​​​​​​