Barca ធ្វើ​វីដេអូ​អបអរ Messi, Neymar ជាប់ Ballon d’Or

Barca ធ្វើ​វីដេអូ​អបអរ Messi, Neymar ជាប់ Ballon d’Or

កីឡាករ​របស់​ក្លិប Barcelona ដល់​ទៅ​២រូប គឺ Lionel Messi និង Neymar បាន​ជាប់​​ក្នុង​ចំណោម​​បេក្ខភាព​ទាំង​៣​​ចុង​ក្រោយ សម្រាប់​ដណ្ដើម​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ឬ FIFA Ballon d’Or ឆ្នាំ​២០១៥។

 

Barca ធ្វើ​វីដេអូ​អបអរ Messi, Neymar ជាប់ Ballon d’Or

(ប្រភពរូបភាព៖ FC Barcelona)

 

ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ក្លិប​ជើង​ឯក​អេស្ប៉ាញមួយ​នេះ បាន​ធ្វើ​វីដេអូ​ហាយឡាយ​ខ្លី​មួយ ដើម្បី​បង្ហាញ​ពី​ស្នាដៃ​នៃ​កីឡាករ​ទាំង​២ ដែល​បាន​រួម​ចំណែក​ជួយ​ Barca ឈ្នះ​ពាន​ជា​ច្រើន​។

 

នេះជា​ឆ្នាំ​ទី​៩​ហើយ ដែល Messi បាន​ជាប់​ជា​បេក្ខភាព​៣នាក់​ចុង​ក្រោយ ខណៈ Neymar ទើប​ជាប់​លើក​ដំបូង​ប៉ុណ្ណោះ។ កីឡាករ​​ទាំង​២ នឹង​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ Cristiano Ronaldo របស់ Real Madrid។ លទ្ធផល​នឹង​ដឹង​នៅ​​​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦៕

 

 

ចុចអាន៖ តោះ​បោះឆ្នោត ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?

 

ដោយ៖ សុវត្ថិ

វីដេអូ៖ YouTube FC Barcelona