ពាន​គ្រាប់​បាល់​ល្អ​បំផុត អ្នក​អាច​ចូល​រួម​កំណត់​ជោគវាសនា​បេក្ខភាព​ទាំង​៣


ពាន​គ្រាប់​បាល់​ល្អ​បំផុត អ្នក​អាច​ចូល​រួម​កំណត់​ជោគវាសនា​បេក្ខភាព​ទាំង​៣

សម្រាប់​ពាន​កីឡាករ ឬ​គ្រូ​បង្វឹក​ល្អ​បំផុត ប្រិយមិត្ត​មិន​អាច​ចូល​រួម​បោះឆ្នោត​បាន​នោះ​ទេ ពោល​គឺ​មាន​តែ​គ្រូ​បង្វឹក និង​ប្រធានក្រុម​ជម្រើស​ជាតិ បូក​រួម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សម្រេច។ ប៉ុន្តែ​សម្រាប់​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត ឬ FIFA Puskás Award វិញ អ្នក​ទាំង​អស់​គ្នា​ គឺ​ជា​អ្នក​សម្រេច​ជោគវាសនា​បេក្ខភាព​ទាំង​៣​តែ​ម្ដង តាម​រយៈ​ការ​បោះឆ្នោត​ក្នុង​វិបសាយ​របស់ FIFA។

 

ពាន​គ្រាប់​បាល់​ល្អ​បំផុត អ្នក​អាច​ចូល​រួម​កំណត់​ជោគវាសនា​បេក្ខភាព​ទាំង​៣

 

តាម​ការ​ប្រកាស​យប់​មិញ​នេះ បេក្ខភាព​៣រូប​ចុង​ក្រោយ ដែល​ត្រូវ​ដណ្ដើម​យក​ពាន​រង្វាន់​នេះ រួម​មាន Alessandro Florenzi, Wendell Lira និង Lionel Messi។

 

គ្រាប់​បាល់​របស់កីឡាករ​អ៊ីតាលី Florenzi នៃ​ក្រុម AS Roma គឺ​ពេល​រូប​គេ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​ឲ្យ​ក្រុមរបស់​ខ្លួន ពេល​ប៉ះ​ Barcelona នៅ Champions League កាល​ពី​ថ្ងៃ​១៦ កញ្ញា ឆ្នាំ​២០១៥ (ចុច​មើល​វីដេអូ)។

 

រីឯ គ្រាប់​បាល់​របស់កីឡាករ​ប្រេស៊ីល Lira នៃ​​ក្រុម Goianesia គឺ​ស៊ុត​បញ្ចូល​ទី​ក្រុម Atletico-Go ក្នុង​ពាន Brazilian Goiano កាល​ពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១៥ ដោយ​ប្រើ​ក្បាច់ Bicycle-kick (ចុច​មើល​វីដេអូ)។

 

ចំណែក​គ្រាប់​បាល់​របស់កីឡាករ​អាហ្សង់ទីន Messi នៃ​ក្រុម​ Barcelona គឺ​នៅ​ពេល​ស៊ុត​បញ្ចូល​ទី​ក្រុម Athletic Bilbao ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey ថ្ងៃ​ទី៣០ ឧសភា ២០១៥ ដោយ​បណ្ដើរ​បាល់​ញាក់​ផុត​ខ្សែ​ការពារ​ជា​ច្រើន​នាក់ មុន​ស៊ុត​បញ្ចូល​ទី (ចុច​មើល​វីដេអូ)។

 

ដើម្បី​ចូល​រួម​បោះឆ្នោត​សម្រេច​​ជោគវាសនា​បេក្ខភាព​ទាំង​៣ សូម​ចុច​ត្រង់​នេះ រួច​ចុច​លើ​ពាក្យ ‘Vote’ នៅ​ខាង​ក្រោម​កីឡាករ​រូប​ណា ដែល​អ្នក​ចង់​បោះឆ្នោត​ឲ្យ។

 

ចុច​អាន៖ តោះ​បោះឆ្នោត ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?

 

ដោយ៖ សុវត្ថិ