ជនបរទេស​ម្នាក់​​ដេក​ស្លាប់​ក្នុង​ផ្ទះ​ជួល​ដោយសារ​ជំងឺ​ប្រចាំ​កាយ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​យូ​រយា​ណាស់​មក​ហើយ​ម្នាក់ បាន​ដេក​ស្លាប់​​ក្នុង​​​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងក្រុម​ទី​១៦ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ​ធ្នូ ​​២០១៥។

យោង​តាម​ប្រភព​ពី​លោក លុយ ហាង នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​០៤ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​​​ដេក​ស្លាប់​ដោយ​ជំងឺ​​នេះ មានឈ្មោះ  Schmidlin  Markus  Gaston ភេទប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ស្វ៊ីស កាន់​លិខិតឆ្លងដែន​លេខ X2986485 មានមុខ​របរ​ភ្ញៀវ​ទេសចរ​ ​រយៈ​ពេល​វែង ផុតកំណត់​ខែ​០៨ ​​២០១៦​។​

ជុំវិញ​ការ​ស្លាប់​នេះ យោង​តាម​ប្រភព​ពី​ប្រ​ព​ន្ធសាកសពបាន​អះអាង​ថា ប្តី​របស់​គាត់​បាន​មក​រស់នៅ​ជាមួយ​រូប​គាត់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​មាន​ជំងឺ​ប្រចាំ​កាយ រៀងរាល់ថ្ងៃ​ បើ​ប្តី​គាត់​ចង់​ដើរទៅ​ណា​មក​ណា ដរាបណា​ប្រើ​ឈើច្រត់ ដើម្បី​ទប់ខ្លួន​ទើប​អាច​ដើរ​បាន​ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្តី​របស់​គាត់​សំរាកនៅ​មុខ​បន្ទប់​ក៏​​ដេក​ស្លាប់​តែ​ម្តង​៕