ក្រសួងការងារ រៀបចំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង សមត្ថភាព ដោះស្រាយ វិវាទការងារ ការទប់ស្កាត់ និងដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម

កំពង់ឆ្នាំង ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នេះ បានរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព ដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅសណ្ឋាគាររស្មីញូវយ៉ក ខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងជាតំណាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាគណៈកម្មកាការដោះស្រាយបញ្ហាបាតុកម្ម និងកូដកម្ម នៅគ្រប់មុខសញ្ញា  លោក សៀក គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការ អញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ២១៥នាក់ ។

លោក សៀក គឹមលៀង បានថ្លែងអោយដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង មន្ទីរការងាររួមនិងអាជ្ញាធរ ខេត្តបានយកចិត្តទុកដាក់និងដោះស្រាយបញ្ហាវិវាទកើតឡើងជាច្រើនករណីនាពេលកន្លង បញ្ហាទាំង នេះយើងបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងរលូន ជាច្រើនករណីមកហើយ ដូចជាបញ្ហា បាតុ កម្ម កូដកម្មដែលបង្កឡើងដោយជនមួយក្តាប់តូច តាមរោងចក្រ សហគ្រាស និងតាមទីសាធារណៈ ដែលពួកគេបង្កឡើងដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ។

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាតំណាង លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាគណៈកម្មកាការដោះស្រាយបញ្ហាបាតុកម្ម និងកូដ កម្ម នៅគ្រប់មុខសញ្ញា  បានថ្លែងទៅកាន់ សក្ខាកាម ដែលបានចូលរួមទាំងអស់ សូមធ្វើការពង្រឹង និងប្តេជ្ញាចិត្តខ្ពស់ ចំពោះពត៌មានបំប៉ោងសភាព ការណ៍របស់ជនខិលខូច ចចាមអារ៉ាមតាម តបន់រោង ចក្រនានា ដែលជាហេតុបង្កអោយបានអសន្តិសុខ និងក្តីព្រួយបារម្ភ ចំពោះបងប្អូន កម្មករតាមរោង ចក្រ និងសហគ្រាស ។ ពួកជនមួយក្តាប់តូចនេះតែងតែប៉ប៉ោងពត៌មានលាបពណ៌ ទស្សនៈបែបនេះ ធ្វើអោយខ្មែរគ្នាឯងសម្លាប់គ្នាឯងនាសម័យប៉ុល ពត ប្រមានជាង៣លាននាក់ ។ លោកបានបន្តថា សូមធ្វើការពង្រឹងបន្ថែមទៀត និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលតែងតែនាំមកនូវសន្តិភាព ភាពរិកចម្រើនលើគ្រប់វិស័យ ជាពិសេសយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ  ។ សូមបងប្អូនកុំជឿតាមឧបាយកលជនលាបពណ៌មួយក្តាប់តូច ដែលតែងតែបង្កអសន្តិសុខ ក្នុងសង្គម និងធ្វើអោយខូចខាតដល់ផល ប្រយោជន៍របស់បង ប្អូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ ធ្វើឡើងពេញមួយថ្ងៃ ចាប់ពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ និងបញ្ចប់នៅល្ចាចថ្ងៃដដែល តាមការគ្រោងទុក ៕