អ្នកកាសែត នៅប្រចាំការខេត្ត បន្ទាយមានជ័យ ថតរូបត្រូវបាន គេស្តីបន្ទោស និងរកបោកកាមេរ៉ា

បន្ទាយមានជ័យ៖ នៅក្បែរសង្កាត់រដ្ឋបាល ព្រៃឈើរអូរជ្រៅ (សង្កាត់និមិត្ត) ឈ្មួញជើងខ្លាំង ហ៊ានដឹកឈើ ប្រណិតតាមគោ យន្តកន្ត្រៃ ចេញពីព្រៃទាំងថ្ងៃមិនខ្លាច ញាញើតនិងច្បាប់ ឬសភាព បែបនេះសង្ស័យត្រូវថ្នាំ សណ្តំអស់ហើយអស់ហើយ ។

នៅពេលឃើញបទល្មើស ជាក់ស្តែងអ្នកយកព័ត៌មាន បានផ្តិតយករូបភាព ស្រាប់តែត្រូវបានស្ត្រី ដែលគេល្បីខាងបំផ្លាញ ព្រៃឈើបានទាញកាំបិតដេញកាប់ ។

ការដឹកជញ្ជូនឈើនេះ កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិការឆ្នាំ២០១៥ នៅភូមិ រស្មីសាមគ្គី ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពបង្ហើបថា ក្រោយពីអ្នកយកព័ត៌មាន បានធ្វើដំណើរឆ្លងកាត់ពីភូមិខ្លាងាប់ ត្រឡប់ចូលទីរួម ខេត្តមកចំណុចខាងលើ ដោយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ នោះក៏បានប្រទះឃើញ គោរយន្ត ចំនួន២គ្រឿងមានដឹកឈើរប្រណិត ប្រភេទធ្នង់និងស្រឡៅ ដែលគេទើបនិងអារជ្រៀកដឹកចេញពីព្រៃ យកមកទម្លាក់នៅក្នុងផ្ទះចាន់ សាវឿន(ហៅធីម) និងប្រពន្ធ ឈ្មោះធីស្រីផាត (ហៅកឹប) ដែលរស់នៅ ចំណុចកើតហេតុខាងលើ ។

លោកចាន់ សុខលន់ អ្នកយកព័ត៌មាន អោយកាសែតនគរធំ បានប្រាប់ថា ពេលភ្លាមៗនោះ ដោយធ្វើ ដំណើរដោយម៉ូតូម្នាក់ឯងផងអ្នកសារព័ត៌មានក៏បានទាក់ទងទៅកាន់លោកនូវ និលតាទូរស័ព្ទ ដើម្បីធ្វើការ អន្តាគមន៍បង្ក្រាបនៅពេលបានរាយការណ៍ប្រាប់លោកនោះលោកនូវ និលប្រធានស្នាក់ ការ រដ្ឋបាលព្រៃឈើរឈរជើងនៅក្បែរ នោះបានប្រាប់ថាចាំលោកឲ្យកម្លាំងកូនចៅចុះទៅមើល។

លុះចាំអស់រយះជាយូរ អ្នកសារព័ត៌មានយើង ក៏បានទាយកាមេរ៉ាថត យកសកម្មភាព ដែលឈ្មួញ ខាងលើទម្លាក់ឈើរពីលើគោយន្តទាំង២គ្រឿងដើម្បីទុកយកទៅផ្សព្វផ្សាយព័ត៌មាន ។ លោកបានបន្តថា នៅពេលនោះស្រាប់តែស្ត្រីឈ្មោះធី ស្រីផាត (ហៅកឹប) ដែលជាប្រពន្ធនោះបានជេរ ប្រមាតនិងធ្វើការរារាំងមិនឲ្យអ្នកព័ត៌មានថត និងប៉ងឆក់យកកាមរ៉ាយកទៅបោកកំទេចចោល តែឆក់មិនបាន ស្រាប់តែទាញផ្គាក់ ពីលើគោយន្តមកប៉ងកាប់ មកលើអ្នកសារព័ត៌មានបន្ថែមទៀត។

ហើយស្ត្រីចំណាស់ម្នាក់ មកឃាត់និយាយបានយកផ្គាក់ចេញវិញ តែស្ត្រីទំនើងនោះនៅតែស្រែក ក្អេងក្អាង បង្ករជម្លោះមិនឲ្យអ្នកយកព័ត៌មានយើងថតបាន។

ស្ត្រីនោះបានស្រែកប្រាប់អ្នកកាសែតថា នាងនិងប្តីរកស៊ីយូមកហើយឡើងដុះស្លែ តាំងអត់អីស៊ី រហូតមានបានលើកផ្ទះធំទ្រនុំខ្ពស់បែបនេះបានគឺគ្មាននរណាហ៊ានក្អក់ជាមួយទេកុំថាឡើយមន្ត្រីជនាញ ឬអាប៉ូលិសប៉ុស្តិ៍សង្កាត់និមិត្តនេះ ចង់ឲ្យវា១០នាក់ទៀតក៏អញ្ញមិនព្រឺរោមដែរ។

ហើយអាអ្នកកាសែតឯងចេះដឹងអីដែរ បើជំនាញបើកដៃឲ្យឈ្មួញឈូសឆាយ កាប់បំផ្លាញព្រៃរនាមដូន សំកើតវាលទៅហើយបើចង់ថតចាំអាញ់នាំទៅថត។

ដោយចាំយូរពេកមិនឃើញមន្ត្រីជំនាញមក ទើបអ្នកសារព័ត៌មានយើង បានចេញពីកន្លែងកើតហេតុ។

ទោះជាយ៉ាងណានៅជុំវិញនោះគេបានប្រាប់ថា ប្តីប្រពន្ធខាងលើនោះគឺជាឈ្មួញរកស៊ីកាប់បំផ្លាញ ព្រៃឈើរឡើងដុះស្លែរ ទៅហើយៗគេបានបង់លុយកាក់ដល់មន្ត្រីជំនាញ គ្មានចន្លោះឡើយ ទាំងមេព្រៃ និងបរិស្ថាន(ស្រុកម៉ាឡៃ) រហូតដល់ប៉ូលិសគ្រប់ស្ថាប័នអស់ ទៅហើយទើបគ្មានអ្នកបង្ក្រាប ហើយឲ្យជនខិលខូចបែបនេះឡើង ចាងក្នុងការបំផ្លាញព្រៃឈើរនៅតំបន់នេះ ស្ទើរតែហិនហោច ទៅហើយ ៕

អ្នកកាសែត នៅប្រចាំការខេត្ត បន្ទាយមានជ័យ ថតរូបត្រូវបាន គេស្តីបន្ទោស និងរកបោកកាមេរ៉ា

អ្នកកាសែត នៅប្រចាំការខេត្ត បន្ទាយមានជ័យ ថតរូបត្រូវបាន គេស្តីបន្ទោស និងរកបោកកាមេរ៉ា