ព្រះរាជបេសកកម្ម ព្រះករុណា សម្តច ព្រះបរមនាថ នរោត្ត សីហមុនី ក្នុងកិច្ចប្រជុំ ពិភពលោក ស្តីពីបម្រែលបម្រួល អាកាសធាតុ នៅប្រទេសបារំាង

ភ្នំពេញ ៖ ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា បានស្តេចយាងចូលរួម ព្រះរាជបេសកកម្ម ក្នុងកិច្ចប្រជុំពិភពលោក ស្តីពីបំរែបំរួលអាកាសធាតុ" PARIS2015 Conference on Climate Change. COP21 -CMP11" ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់ លោក គុណវឌ្ឍ បានឲ្យបានដឹងថា ព្រះរាជ បេសកកម្មរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ក្នុងកិច្ចប្រជុំពិភពលោក ស្តីពីបម្រែលបម្រួលអាកាសធាតុ" PARIS2015 Conference on Climate Change. COP21 -CMP11" បានប្រព្រឹត្តិនៅទីក្រុងប៉ារីស៍ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ បានដឹកនាំគណៈប្រតិភូកម្ពុជា ៣៩រូប មកពី ក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន៨ រួមមានមន្ត្រី ក្រសួងបរិស្ថាន ក្រសួងព្រះបរមរាជវាំង ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិគ្រប់គ្រងជាតិ គ្រោះមហន្តរាយ និងអគ្គរដ្ឋលេខាធិការ អភិវឌ្ឍន៍និរន្តរភាព ដើម្បីទៅចូលរួមសន្និសីទលើកទី២១ (COP12) អនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីស ប្រទេស បារាំង ចាប់ថ្ងៃទី ៣១ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។

សន្និសីទលើកទី២១ (COP21) នៃបណ្ដាប្រទេសជាភាគីក្រោមអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ មានគោលបំណងឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងដោយស្របច្បាប់ និងជាសកលលើអាកាសធាតុ ពីប្រទេសជាតិទាំងអស់លើពិភពលោក។ សន្និសីទនេះ នឹងមានការចូល រួមប្រមាណ ៥ម៉ឺននាក់ ដែលមានប្រតិភូ ២៥០០០នាក់ តំណាងពីរដ្ឋាភិបាល អង្គការអន្តរជាតិក្រៅ រដ្ឋាភិបាល អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល។ ជាមួយគ្នានោះ ក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន៣ ពាន់នាក់ ភាគីចចារ១៩៦នាក់ តំណាងមកពី១៩៥ ប្រទេសបូករួមជាមួយនិងសហភាពអឺរ៉ុប៕