ប្រជាពលរដ្ឋ ៦០គ្រួសារ និងសិស្សានុសិស្ស ៧៨នាក់ ក្នុងភូមិកោះតាសោម ទទួលការឧបត្ថម្ភ ពីអង្គការ LCMC កម្ពុជា

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ ៦០គ្រួសារ នៅភូមិកោះតាសោម ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលអំណោយ និងការឧបត្ថម្ភ ពីអង្គការ LCMC កម្ពុជា។

លោកគ្រូ ទ័រ ហឿន ដែលជាគ្រូបង្រៀនគ្មានប្រាក់បៀវត្សន៍ បានឲ្យដឹងថា ភូមិកោះតាសោម មានសាលាបឋមសិក្សា២ថ្នាក់ អក្ខរកម្ម១ថ្នាក់ មានសិស្សសរុបចំនួន៧៨នាក់ បានទទួលការឧបត្ថម្ភជាសម្ភារៈសិក្សា ពីអង្គការ LCMC កម្ពុជា ចំនួន៥ឆ្នាំ ទទួលបានផ្ទាំងសូឡា១គ្រឿង  និងធុងចម្រុះទឹកស្អាតមួយផងដែរ ដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ចំនួន៦០គ្រួសារ ទទួលបានធុងចម្រោះទឹកស្អាតចំនួន២១។

លោក ជិម ពេជ ប្រធានអង្គការ LCMC កម្ពុជា បានថ្លែងឲ្យដឹងថា លោកនឹងបន្តជួយឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងភូមិខាងលើបន្ថែមទៀត ជាបន្តបន្ទាប់ និងស្វែងរកជំនួយបន្ថែម ដើម្បីជួយដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ។ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន លោក រ៉ូបឺត ហ្គ្រែន នៅរដ្ឋ ម៉ូនីសូតាសហរដ្ឋអាមេរិក (Robert Grant (Bob) Minnesota, USA) លោក ស្ទេវបឺក នៅរដ្ឋតចសាស់ សហរដ្ឋអាមេរិក( Steve Burke, Texas, USA)  លោក ចាន់ថា និង អ្នកស្រី ហ៊ុយ នៅសហរដ្ឋអាមេរិក  ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់អង្គការ LCMC កម្ពុជា ៕