អ្នកនាំពាក្យបក្ស កាន់អំណាច បញ្ជាក់ជាថ្មីថា មិនមានគម្រោង ជួបគណបក្ស សង្រ្គោះជាតិទេ

ភ្នំពេញ ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថា គណបក្ស របស់លោក គ្មានពេលវេលា ជួបជា មួយគណបក្ស សង្រ្គោះជាតិ ព្រោះគ្មានរឿងអ្វីដែលត្រូវ និយាយជាមួយគ្នានោះទេ។

ការប្រកាសនេះ បានធ្វើឡើងក្រោយពីតំណាង គណបក្សទាំងពីរមានគម្រោង ជួបគ្នាក្នុងពេលសមរម្យ ណាមួយដ៏សមស្រប ដើម្បីពិភាក្សាបញ្ហានយោបាយ ដែលបានកើតមានឡើង ក្នុងរយៈពេលចុង ក្រោយនោះ ។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ ថា “ឥឡូវមិនដឹងជួបនិយាយរឿងអី ព្រោះថ្នាក់ដឹកនាំសុទ្ធតែមមាញឹក ក្នុងការងារ ដើម្បីប្រទេសជាតិ”។

គួរបញ្ជាក់ថា គម្រោងនៃការជួបគ្នាជាថ្មីម្តងទៀតនេះ ធ្វើឡើងបន្ទាប់ពីលោកកឹម សុខា បានវិលត្រឡប់ មកដល់ ប្រទេសកម្ពុជាវិញ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា៕

អ្នកនាំពាក្យបក្ស កាន់អំណាច បញ្ជាក់ជាថ្មីថា មិនមានគម្រោង ជួបគណបក្ស សង្រ្គោះជាតិទេ