Update: ព័ត៌មានពិស្តារ ជុំវិញ ឃាតកម្ម ដ៏ឃោរឃៅ សម្លាប់ផុតពូជ នៅកំពង់ចាម

ភ្នំពេញ-កំពង់ចាម៖ យោងតាមសមត្ថកិច្ចខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង ធី មានភាពស្រវឹងស្រា មកដល់ផ្ទុះឈ្លោះប្រកែក ជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ចន្ទី សុភានី អាយុ ៤៥ឆ្នាំ តែត្រូវបានឈ្មោះ ចន្ទី សុភានី នាំកូនទៅផ្ទះឪពុកម្តាយបង្កើត ដែលមានរបងជាប់គ្នា ជនសង្ស័យក៏ប្រមូលខោអាវដុត នៅក្នុងផ្ទះរបស់ខ្លួន ហើយឈ្មោះ ស្វាយ សាខន ភេទប្រុស អាយុ ៦៩ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាឪពុកក្មេក បានដងទឹកទៅពន្លត់ភ្លើង ភ្លាមនោះត្រូវជនសង្ស័យយកកាំបិតកាប់មកលើឈ្មោះ ស្វាយ សាខន ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ដួលសន្លប់នៅកន្លែង។

ប្រភពដដែលបន្តថា “បន្ទាប់មកជនសង្ស័យបន្តទៅផ្ទះ ស្វាយ សាខន ហើយកាប់សម្លាប់ចំនួន ៤នាក់ទៀត ទី១ ឈ្មោះ ម៉ៅ យាង ភេទស្រី អាយុ ៦៤ឆ្នាំ ត្រូវជាម្តាយក្មេក, ទី២ ឈ្មោះ ចន្ទី សុភានី ភេទស្រី អាយុ ៤៥ឆ្នាំ ត្រូវជាប្រពន្ធ, ទី៣ ឈ្មោះ ធី ស៊ាងហ៊ី ភេទស្រី អាយុ ៦ឆ្នាំ , ទី៤ ឈ្មោះ ធី សីហា ភេទប្រុស អាយុ ៤ឆ្នាំ ទាំងពីរនាក់ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ”។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានវត្ថុតាងកាំបិតរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះឈ្មោះ ស្វាយ សាខន ត្រូវបានបញ្ជូនមនី្ទរពេទ្យ បង្អែកស្រុកចំការលើ និងបញ្ជូនបន្តទៅមនី្ទរពេទ្យបង្អែកខេត្តកំពង់ចាម ហើយសាកសពជនរងគ្រោះទាំងបួននាក់ខាងលើ។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ក៏ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

មន្រ្តីអះអាងថា សមត្ថកិច្ចកំពុងញាប់ដៃញាប់ជើង ក្នុងការប្រមាញ់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

សវតារឿង៖

ឃាតកម្ម សម្លាប់ផ្តាច់ពូជ ទាំងឪក្មេក ម៉ែក្មេក ប្រពន្ធ និងកូន ស្លាប់៤ របួសធ្ងន់ម្នាក់ នៅស្រុកចំការលើ បង្កឡើងដោយ កូនប្រសា

កំពង់ចាម៖ ឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងក្នុងគ្រួសារ បណ្តាលស្លាប់៤នាក់ និង១នាក់របួសធ្ងន់ ដោយសារ បុរសជាប្តី ផឹកសា្រស្រវឹង សម្លាប់ទាំងម៉ែក្មេក ប្រពន្ធ កូននិងឪពុក្មេង (របួសធ្ងន់) កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ហេតុការណ៍ឃាតកម្មនេះ បានកើតឡើង នៅភូមិពែងមាស ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ នេះបើតាមសេចក្តី រាយការណ៍របស់នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១ខែធ្នូ ឆ្នាំ២០១៥។

ប្រភពដដែលអះអាងថា ជនសង្ស័យឈ្មោះ អេង ធី ជាកូនប្រសារ នៅភូមិកើតហេតុកខាងលើ បានយកកាំបិត កាប់ទៅលើ ឪពុក ម្តាយមក្មេក ប្រពន្ធ កូន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់១នាក់៖ ១ ឈ្មោះ ម៉ៅ យាង ភេទស្រី អាយុ ៦៤  ត្រូវជាម្តាយក្មេក (ស្លាប់) ២ ន្នី សុភានី ភេទស្រី អាយុ៤៥ ឆ្នាំ ជាប្រពន្ធ (ស្លាប់) ៣ ឈ្មោះ ធី ស៊ាងហ៊ី ភេទស្រី អាយុ៦ឆ្នាំ ជាកូន (ស្លាប់) ៤ ឈ្មោះ ធី សីហា ភេទប្រុស ឆ្នាំ ៤ឆ្នាំ (ស្លាប់) និងឈ្មោះ ស្វាយ សាខន ប្រុស អាយុ៦៩ឆ្នាំ ជាឪពុកក្មេក (របួសធ្ងន់)។

សមត្ថកិច្ច បញ្ជាក់ជាបឋមថា មុនពេលកើតហេតុ ជនសង្ស័យ ស្រវឹងស្រានឹងឈ្លោះប្រកែកជាមួយប្រពន្ធរួចបង្កហិង្សាតែម្តង។ ក្រោយកើតហេតុ ជនសង្ស័យ រត់គេចខ្លួនបាត់៕

Update: ព័ត៌មានពិស្តារ ជុំវិញ ឃាតកម្ម ដ៏ឃោរឃៅ សម្លាប់ផុតពូជ នៅកំពង់ចាម

Update: ព័ត៌មានពិស្តារ ជុំវិញ ឃាតកម្ម ដ៏ឃោរឃៅ សម្លាប់ផុតពូជ នៅកំពង់ចាម