អាជ្ញាធរជាតិអប្សរា នឹងបើកកិច្ចប្រជុំ ដើម្បីអភិវឌ្ឍន៍ តំបន់អង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ - ០៣ ខែធ្នូ  ឆ្នាំ២០១៥ស្អែកនេះ  នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវិត្តសាស្រ្ដអង្គរ ដែលហៅកាត់ថា អាយស៊ីស៊ី អង្គរ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កិច្ចប្រជុំ អាយស៊ីស៊ី អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនិង សហប្រធានគណៈកម្មាធិការអន្ដជាតិ អាយស៊ីស៊ី និងលោក Yuji KUMAMARU អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក jean –Claude POIMBOEUF អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

យោងតាមប្រភពដដែលបន្ដថា “ កិច្ចប្រជុំនេះ ផ្ដោតសំខាន់ទៅលើ ការអនុវត្តអនុសាសន៍ កិច្ចប្រជុំបច្ចេសទេសលើកទី២៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ គណៈកម្មធិកាអន្ដជាតិអាយស៊ីស៊ីអង្គរ អំពីកិច្ចការអភិរក្ស ជួសជុលនិង កាអភិវឌ្ឍន៍ប្រកបដោយចីរភាព ” ៕

អាជ្ញាធរជាតិអប្សរា នឹងបើកកិច្ចប្រជុំ ដើម្បីអភិវឌ្ឍន៍ តំបន់អង្គរ