ឃាត់ខ្លួនបុរសម្នាក់ ពីបទក្លែង អត្តសញ្ញាណ និងឯកសណ្ឋាន ជាសមត្ថកិច្ច

បាត់ដំបង៖  កម្លាំងនគរបាល បង្កាបង្រ្កាបស្នងការ នគរបាលខេត្ត បានឃាត់ខ្លួន បុរសម្នាក់ កាលពី វេលា ម៉ោង៩និង ១០នាទី ព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៥ នៅចំណុចក្នុងតូប យាមប្រជាការពារ មុខអនុវិទ្យា ល័យ សោហឺស្ថិតក្នុងភូមិព្រែក មហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ដែលបានពាក់ព័ន្ធទៅនិង បទក្លែងបន្លំអត្តសញ្ញាណ និងឯកសណ្ឋាន ជាសមត្ថកិច្ច។

លោក ឈឿង គឹមសុង ប្រធានក្រុមនគរបាល បង្ការបង្រ្កាប នៃស្នងការខេត្តបានឲ្យដឹងថា យោងតាម បណ្តឹងរបស់ ប្រជាពលរដ្ឋនិងតាមការស្រាវជ្រាវមក កម្លាំងរបស់កំពុងល្បាតក៏មានការសង្ស័យ ហើយ បានទៅសួរនាំជនសង្ស័យ ដែលបានស្លៀក ពាក់ជាឯកសណ្ឋាន សមត្ថកិច្ចឈានដល់ធ្វើការ ឃាត់ខ្លួន ដោយឆែកឆេរក្នុងខ្លួនឃើញមាន ខ្នោះដៃ១ ស្រោមនិងកាំភ្លើងជ័រ១ ស្រោមបង់កាំភ្លើង១ វិទ្យុទាក់ទង២ អាវយឺតពណ៌ខ្មៅបោះពុម្ភមានអក្សរ ក្រុមបង្ការបង្រ្កាប ស្នងការនគរបាលខេត្តបាត់ដំបង និងអត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួនក្លែងក្លាយ១សន្លឹក ដោយមានដាក់ឈ្មោះ លោក ស ថេត ជាស្នងការក្រុងបាត់ដំបងទៀតផង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការ សាកសួរចម្លើយជនសង្ស័យ នៅការិយាល័យជំនាញ ក្នុងស្នងការ ខេត្តនៅឡើយ ៕