ភូមា ត្រូវការពេល វេលាយូរទៀត ទើបអាចស្វែង រកសន្តិភាព បានពេញលេញ

រ៉ង់ហ្គូន ៖ រដ្ឋាភិបាល ភូមា ឬ មីយ៉ាន់ម៉ា កំពុងរៀបចំ យន្តការគោលដៅ ជាមួយនឹង ក្រុមប្រដាប់អាវុធ ជនជាតិភាគតិចចំនួន ៨ ឈានទៅរកកិច្ចពិភាក្សា នយោបាយ ឲ្យសមស្របទៅ តាមកិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នា ថ្នាក់ជាតិ NCA ដែលត្រូវបានចុះហត្ថលេខារួមគ្នា ដោយភាគីទាំងពីរ កាលពី ពាក់កណ្តាលខែ តុលា កន្លងទៅថ្មីៗនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា គម្រោង បើកកិច្ចសន្ទនារួម គ្នាខាងលើនេះ កំពុងតែឈានទៅរកការបើកភ្លើងខៀវ ហើយវានឹងកើតចេញជាគណ កម្មាធិការពិភាក្សាសន្តិសុខ រួមថ្នាក់សហព័ន្ធមួយ ដែលមានឈ្មោះកាត់ហៅថា (UPDJC)។

សូមបញ្ជាក់ថា ឯកសារដែលត្រូវបានរៀបចំស្នើឲ្យមានការពិភាក្សាគ្នា រវាងរដ្ឋាភិបាល និង ក្រុមជន ជាតិភាគតិចប្រដាប់អាវុធទាំង ៨ ក្រុមនោះ មានចំនួន ១០ ចំណុច ក្នុងនោះមានការផ្តោតសំខាន់លើ វត្ថុបំណងសំខាន់ៗ, តំណាង និង អ្នកចូលរួមកិច្ចពិភាក្សា, របៀបរបបនៃការធ្វើសេចក្តីសម្រេច, ការគ្រប់ គ្រងកិច្ចពិភាក្សា, និង កិច្ចចុះហត្ថលេខាចុងក្រោយ ដើម្បីដាក់ឲ្យអនុវត្តន៍ដំណើរការសន្តិភាពរួម។

បើទោះបីជាប្រទេសមីយ៉ាន់ម៉ា ទើបសម្រេចបាននូវការបោះឆ្នោតសកលប្រកបដោយជោគជ័យជា ប្រវត្តិសាស្ត្រក៏ដោយ ក៏ បញ្ហាជាច្រើនទៀតពាក់ព័ន្ធ នឹង ជនជាតិភាគតិច ព្រមទាំងក្រុមផ្តាច់ខ្លួន និង បញ្ហារើសអើងជាតិសាសន៍ រួមនឹងសាសនា នៅតែជាប្រធានបទក្តៅគគុក ដែលពិបាក នឹងធ្វើឲ្យសហភាព នេះអាចរួមគ្នាតែមួយប្រកបដោយសន្តិភាពខ្លាំងណាស់៕

ភូមា ត្រូវការពេល វេលាយូរទៀត ទើបអាចស្វែង រកសន្តិភាព បានពេញលេញ