តម្លៃ​កៅស៊ូ លើ​ទីផ្សារ​អន្តរជាតិ ធ្លាក់ចុះ ធ្វើ​ឲ្យ​រោងចក្រ​កែច្នៃ ភាគច្រើន​ត្រូវ​បិទទ្វារ​

ភ្នំពេញ: លោក ម៉ែន ភក្តី នាយក​គ្រប់គ្រង ក្រុមហ៊ុន​សុភ​ក្តី​នី​កា អ៊ិន​វេស​មេន​គ្រុប បាន​ថ្លែងថា ៖ ឧបសគ្គ​នៃ​ការធ្លាក់ចុះ តម្លៃ​កៅស៊ូ​កែច្នៃ​រួច ក្នុងការ​នាំចេញ​ទៅកាន់​ទីផ្សារ លើ​ទីផ្សារ​អន្តរជាតិ ការធ្លាក់ចុះ​តម្លៃ​នេះ គឺ​តាំងពី​ឆ្នាំ​២០១២ មកដល់​បច្ចុប្បន្ននេះ ដែល​ជ័រកៅស៊ូ​
 ធ្លាក់​តម្លៃ​មក​នៅ ចំនួន ១.២០០ ដុល្លារ ក្នុង​១​តោន បើ​ប្រៀបធៀប តម្លៃ​ជ័រកៅស៊ូ ក្នុង​ឆ្នាំ​២០១១ និង ដើមឆ្នាំ​២០១២​។

​ក្រុមហ៊ុន​ធំៗ ធ្វើ​អាជីវកម្ម​នាំ​ជ័រ កៅស៊ូ​កែច្នៃ​ចេញ មានការ​ចំណាយ​ដើមទុន​ច្រើន ហើយ​បាន​ចំណ​ញ​ម​វិញ តិចតួច​ស្ទើរតែ​មិនអាច​ទប់ទល់ ការចំណាយ​ថ្លៃ​ដើម ស្ទើរ​មិនបាន និង​កំពុង​ប្រឈម​ការ​ខាត ហើយ​អាច​ពិចារណា ដាំ​ដុះ​ដំណាំ កសិកម្ម ផ្សេង​វិញ​។​

​លោក ម៉ែន ភក្តី បាន​ប្រសាសន៍​បន្តថា​៖ ដោយឡែក អ្នកធ្វើ​រោងចក្រ​កែច្នៃ ជ័រកៅស៊ូ​
​សម្រាប់ នាំចេញ​ទៅកាន់​ទីផ្សារ ក្រៅប្រទេស ក៍​កំពុង​ជួប​នូវ​ឧបសគ្គ នៃ​ការខាតបង់​ដែរ ដោយសារ​ពុំមាន​ជ័រកៅស៊ូ​គ្រួសារ​ផ្គត់ផ្គង់​សម្រាប់​ការផលិត ពុំបាន​គ្រប់គ្រាន់ ក្នុងការ​នាំចេញ ហើយ​ត្រូវ​​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ ​ខណៈដែល​តម្លៃ​ជ័រកៅស៊ូ លើ​ទីផ្សារ​អន្តរជាតិ នៅតែ​បន្ត​ធ្លាក់​តម្លៃ​។ ជាមួយគ្នា​នោះដែរ ជ័រ​កៅ ស៊ូ​គ្រួសារ​​បាន​លក់​ឲ្យ​ឈ្នួ​ញ ខិលខូច​មួយចំនួន ដែល​ហ៊ាន​ទិញ​ជ័រ កៅស៊ូ ក្នុងតម្លៃ​ខ្ពស់ជាង​​បន្តិច ហើយ​ឃុបឃិត ជាមួយ​អាជ្ញាធរ​ព្រំដែន ជាប់​ប្រទេសជិតខាង​កម្ពុជា លួច​នាំចេញ​ជ័រកៅស៊ូ​ស្រស់​នោះ ដោយ​ពុំមាន​ការបង់ពន្ធ ហើយ​ឈ្នួល​ទាំងនោះ បាន​ផលចំណេញ​ច្រើនជាង អ្នក ដែលមាន​រោងចក្រ ផលិត​ជ័រកៅស៊ូ ហើយ​នាំចេញ ត្រូវ​បង់ពន្ធ​អាករ​ត្រឹមត្រូវ និង​ត្រូវ​ចំណាយ ផ្សេងៗ​ទៀត ទូទាត់​ទៅ​ស្ទើ​តែមាន​មាន ប្រាក់ចំណេញ គឺ​ចំណេញ​តិចតួច​ណាស់​។​
        

​លោក​បាន​បន្តថា​៖ ដោយ​ប្រជាជន​ផលិត​ជ័រកៅស៊ូ គ្រួសារ​បាន​ហើយ​មិនបាន​យកមក​លក់ ឲ្យ​រោងចក្រ​កែច្នៃ​ទេ បែរជា​លក់​ឲ្យ​ឈ្នួល សម្រាប់​នាំ ចេញ​តាម​ច្រក របៀង​ដោយ​គ្មាន​ការបង់ពន្ធ​នោះ បាន​កំពុងតែ​ធ្វើ​ឲ្យ​រោងចក្រ​កែច្នៃ ជ័រកៅស៊ូ​​ភាគច្រើន ពុំមាន វត្ថុធាតុដើម​ជ័រកៅស៊ូ សម្រាប់​ការផលិត​នាំចេញ ដែលមាន​ម្ចាស់​អាជីវកម្ម ភាគច្រើន បាន​បិទ​ទ្វារ​បញ្ឈប់ ការធ្វើ​អាជីវកម្ម​កែច្នៃ ជ័រកៅស៊ូ សម្រាប់​នាំចេញ ខណៈ​ជ័រកៅស៊ូ​
 នៅតែ​ធ្លាក់​តម្លៃ លើ​ទីផ្សារ និង​ខ្វះ​ជ័រកៅស៊ូ សម្រាប់​ផលិត​នាំចេញ​។​

​ជាមួយគ្នា​នោះដែរ លោក ម៉ែន ភក្តី ក៍បាន​អំពាវនាវ ដល់​ក្រសួងកសិកម្ម
​និង​រាជរដ្ឋាភិបាល ជួយ​មាន​វិធានការ ទប់ស្កាត់ ការនាំចេញ​ជ័រកៅស៊ូ​ស្រស់
​ពុំទាន់​កែច្នៃ នាំទៅ​លក់​នៅតាម ច្រករបៀង​ព្រំដែន ប្រទេសជិតខាង ឲ្យ​ឈ្នួ​ញ បើ​ពុំ​ដូចនេះ ការផ្គត់ផ្គង់​ដល់​រោងចក្រ​កែច្នៃ ពុំមាន​ជ័រ​សម្រាប់​កែច្នៃ ដែល​សព្វថ្ងៃនេះ មាន​រោងចក្រ​ប្រមាណ ៦០ រោងចក្របាន​បិទទ្វារ​កែច្នៃ លើក លែង​តែ​ក្រុមហ៊ុន​ធំៗ​ប៉ុណ្ណោះ
​មានលទ្ធភាព​បន្ត​អាជីវកម្ម​។ ថ្លៃ​កៅស៊ូ​នៅ​កម្ពុជា មានការ​ពិបាក​ក្នុងការ​ប្រកួតប្រជែង ​លើ​ទីផ្សារ​អន្តរជាតិ ជា មួយ​ប្រទេស​វៀតណាម ​ដែលមាន​តំលៃ ១.១២០ ដុល្លារ នៅ​កម្ពុជា ១.១៨០ ដុល្លារ ដែល​អ្នកទិញ មាន​ជំរើស យក​តម្លៃថោក​គឺ​ទិញ​ជ័រកៅស៊ូ​ខាង​វៀតណាម ដែលមាន​តម្លៃ​ទាប ជាង​កម្ពុជា​។​

​លោក​បាន​ត្អូញត្អែរ​ដែរ​ថា ថ្លៃ​ថាមពល​អគ្គិសនី ក៏​ថ្លៃ និង​វត្ថុធាតុដើម​គីមី ក៍​ថ្លៃ ដែល  ​ប៉ះពាល់​ការផលិត​ជ័រកៅស៊ូ​កែច្នៃសម្រាប់​នាំចេញ​៕V​/S