ប៉ូលិស ៖ ទំនាស់​ក្នុង​គ្រួសារ ទើប​ឈានដល់ កាប់សម្លាប់ បំផុត​ពូជ​បែបនេះ

កំពង់ចាម: យោងតាម​ការសន្និដ្ឋានរបស់​សមត្ថកិច្ច​ខេត្តកំពង់ចាម បានអោយដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ ឈ្មោះ អេង ធី មាន​ភាព​ស្រវឹងស្រា  មកដល់​ផ្ទះ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ ចន្ទី សុភា​នី អាយុ ៤៥​ឆ្នាំ តែ​ត្រូវបាន​ឈ្មោះ ចន្ទី សុភា​នី នាំ​កូន​ទៅផ្ទះ​ឪពុក​ម្តាយបង្កើត ដែលមាន​របង​ជាប់​គ្នា​នោះ​។​

​ក្រោយមក ជនសង្ស័យក៏​ប្រមូល​ខោអាវ​ដុតនៅ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ឈ្មោះ ស្វាយ សា​ខន ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់​ចាម ត្រូវជា​ឪពុកក្មេកឃើញ ​បាន​ដងទឹកទៅ​ជះ​ពន្លត់ភ្លើង​។ ភ្លាមនោះ ត្រូវ​ជនសង្ស័យ យក​កាំបិត​កាប់មកលើ​ឈ្មោះ ស្វាយ សា​ខន ចំក្បាល​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដួលសន្លប់​នៅ​កន្លែង​។​

​ប្រភព​ដដែល បាន​បន្តថា “​បន្ទាប់មកជនសង្ស័យ បន្តទៅ​ផ្ទះស្វាយ សា​ខន (​ឪពុកក្មេក​) ហើយ​កាប់សម្លាប់​ចំនួន ៤​នាក់​ទៀត ទី​១. ឈ្មោះ ម៉ៅ យាង ភេទ​ស្រី អាយុ ៦៤​ឆ្នាំ ត្រូវជា​ម្តាយក្មេក​, ទី​២. ឈ្មោះ ចន្ទី សុភា​នី ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​, ទី​៣ ឈ្មោះ ធី ស៊ា​ង​ហ៊ី ភេទ​ស្រី អាយុ ៦​ឆ្នាំ , ទី​៤ ឈ្មោះ ធី សីហា ភេទ​ប្រុស អាយុ ៤​ឆ្នាំ ទាំងពីរ​នាក់ ត្រូវជា​កូនបង្កើតរ​បស់ជនស​ង្ស័​យ​”​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យបាន​យក​វត្ថុតាង គឺ​កាំបិត រត់គេចខ្លួន​បាត់​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ស្វាយ សា​ខន ត្រូវបាន​បញ្ជូនទៅ ម​នី្ទ​រ​ពេទ្យ​បង្អែក​ស្រុក​ចំការលើ និង​បញ្ជូន​បន្តទៅ​ម​នី្ទ​រ​ពេទ្យ បង្អែក​ខេត្តកំពង់ចាម ។​

​ក្រោយពី​មាន​ករណី មនុស្សឃាត​ដ៍​សាហាវ ព្រៃផ្សៃ​បែបនេះ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះមក​អន្តរាគមន៍ និង​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ ចំណែក​សាកសព ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​រួច បាន​ប្រគល់ជូន​សាច់ញាតិ បងប្អូន​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​។ រីឯ​ជនដៃដល់ ជា​កូនប្រសារ​ដែល​កំពុងតែ​គេចខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​បា​ន​កំពុង​តាម​ប្រមាញ់ និង​ចាប់​យកមក​ចាត់ការ​តាមច្បាប់​។​

​សូមបញ្ជាក់ថា ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ៕V​/S

ប៉ូលិស ៖ ទំនាស់​ក្នុង​គ្រួសារ ទើប​ឈានដល់ កាប់សម្លាប់ បំផុត​ពូជ​បែបនេះ

ប៉ូលិស ៖ ទំនាស់​ក្នុង​គ្រួសារ ទើប​ឈានដល់ កាប់សម្លាប់ បំផុត​ពូជ​បែបនេះ

ប៉ូលិស ៖ ទំនាស់​ក្នុង​គ្រួសារ ទើប​ឈានដល់ កាប់សម្លាប់ បំផុត​ពូជ​បែបនេះ

ប៉ូលិស ៖ ទំនាស់​ក្នុង​គ្រួសារ ទើប​ឈានដល់ កាប់សម្លាប់ បំផុត​ពូជ​បែបនេះ