យុវជន​ហ្វីលីពីន​ចេញដំណើរ​ឆ្ពោះ​ទៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ដើម្បី​គាំទ្រ​ប្រទេស​ខ្លួន​

យុវជន​ហ្វីលីពីន​រាប់​រយ​នាក់​កំពុង​តែ​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​​វែង​ឆ្ងាយ​មួយ​រយៈ​ពេល​៣០​ថ្ងៃ​ឆ្ពោះ​ទៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១​ធ្នូ​នេះ ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​ហ្វីលីពីន​នៅ​ក្នុង​ការ​អះ​អាង​​ទារ​កម្មសិទ្ធិ​កាន់​កាប់​តំបន់​ដែន​ទឹក​មាន​ជម្លោះ​នេះ។