១,៤លាន​នាក់​ដាក់​ពាក្យ​ប្រលងមន្រ្ដី​រាជការ​នៅ​ចិន ដើម្បី​ប្រជែង​យក​​២៧ពាន់​កន្លែង​​​


១,៤លាន​នាក់​ដាក់​ពាក្យ​ប្រលងមន្រ្ដី​រាជការ​នៅ​ចិន ដើម្បី​ប្រជែង​យក​​២៧ពាន់​កន្លែង​​​

ការ​ប្រលង​ជ្រើស​រើស​មន្ត្រី​រាជការ​ចិន​ ​​មាន​កៅអី​តែ ២៧៨១៧​កន្លែង​ប៉ុណ្ណោះ​​ ប៉ុន្តែ​បេក្ខជន​សម្រុក​ដាក់​ពាក្យ​វិញ​ប្រមាណ​ ១,៤លាន​នាក់​ឯណោះ​សម្រាប់​ឆ្នាំ​នេះ។ ​ការ​ប្រលង​​​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​​ ​​ ​ត្រូវ​គេ​​និយាយ​ថា​មាន​ភាព​​តឹង​តែង​បំផុត និង​ប្រកួត​ប្រជែង​បំផុត​នៅ​ទូទាំង​ប្រទេស។

 

១,៤លាន​នាក់​ដាក់​ពាក្យ​ប្រលងមន្រ្ដី​រាជការ​នៅ​ចិន ដើម្បី​ប្រជែង​យក​​២៧ពាន់​កន្លែង​​​

 

ការ​ប្រលង​នេះ​ទៀត​សោត​ ​បេក្ខជន​​នឹង​​ត្រូវ​ប្រឈម​​ចំពោះ​មុខ​ច្បាប់​​រហូត​ជាប់​​ពន្ធនាគារ​ពី ៣ឆ្នាំ​ដល់​ ៧ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​​​ថា​លួច​បន្លំ​ពេល​ប្រលង និង​​ចាត់​ចូល​ជា​បទល្មើស​ឧក្រិដ្ឋ។ ​ក្នុង​ឆ្នាំ​នេះ​​ជាមធ្យម ​​​បេក្ខជន​​ចំនួន ៥០​នាក់​ជ្រើស​យក​តែ​ម្នាក់ប៉ុណ្ណោះ។

 

មជ្ឈដ្ឋាន​ទូទៅ​បញ្ចេញ​ចម្ងល់​ថា ហេតុអ្វី​មុខតំ​ណែង​ក្នុង​ការងារ​រដ្ឋ​ឆ្នាំ​នេះ​ទំនេរ​​ដ៏​ច្រើន​បែប​នេះ ឬ​ពួកគេ​លាលែង​ទៅ​រក​ឱកាស​ការ​ងារ​ឯកជន​វិញ? ទោះ​ជា​យ៉ាងណាក្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​សន្តិសុខ​សង្គម និង​ធន​ធាន​មនុស្ស​ចិន បាន​និយាយ​ប្រាប់​ថា ​បុគ្គលិក​រដ្ឋ​ជាច្រើន​នាក់​​បាន​ចូល​និវត្តន៍​ឆ្នាំ​នេះ ​ដែល​ធ្វើ​ឲ្យ​កៅអី​​ទាំង​នោះ​ទំនេរ​ត្រូវ​បំពេញ។

 

១,៤លាន​នាក់​ដាក់​ពាក្យ​ប្រលងមន្រ្ដី​រាជការ​នៅ​ចិន ដើម្បី​ប្រជែង​យក​​២៧ពាន់​កន្លែង​​​

 

និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​​ បេក្ខនារី​ម្នាក់​ប្រាប់​ថា ​នាង​​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​យូរ​ឆ្នាំ និង​មាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​ការ​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​សុបិន​នាង​យូរ​ណាស់​មក​ហើយ។ ​បន្ទាប់​ពីរៀន​​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​នៅ​ចិន​មួយ ​នាង​​ចង់​មាន​ពេល​ធ្វើ​កិច្ចការ​​​​ជូន​រដ្ឋ​ខ្លះ។

 

​ការ​ប្រលង​​ជ្រើស​រើស​មន្ត្រី​រាជការ​ថ្នាក់​ជាតិ​លើក​ដំបូង​របស់​ចិន​បាន​​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ១៩៩៤ ដែល​ពេល​នោះ​​មាន​បេក្ខជន​ដាក់ពាក្យ​តែ ៤៤០០នាក់​ប៉ុណ្ណោះ ដើម្បី​ដណ្ដើម​​កៅអី​ចំនួន ៤៩០កន្លែង៕

 

១,៤លាន​នាក់​ដាក់​ពាក្យ​ប្រលងមន្រ្ដី​រាជការ​នៅ​ចិន ដើម្បី​ប្រជែង​យក​​២៧ពាន់​កន្លែង​​​

 

ចុចអាន៖ ពិការ​ដៃសង​ខាង​​​ តែ​អាច​ប្រលង​បាក់​ឌុប​បាន​ពិន្ទុ​ខ្ពស់​​​​ដោយ​ប្រើ​ជើង​​​សរសេរ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail