៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

កីឡាករ Robert Lewandowski បាន​ឈ្នះ​កំណត់ត្រា៤ផ្សេង​គ្នា​ពី​ស្ថាប័នឯតទគ្គកម្ម​ពិភពលោក​ (Guinness World Records) ក្រោយ​ចំណាយ​ពេល​ត្រឹម​៩នាទី ស៊ុត​ទម្លាយ​សំណាញ់ទី Wolfsburg ៥គ្រាប់ កាល​ពី​ខែ​កញ្ញា។

 

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

 

កាល​ណោះ Bayern Munich ត្រូវ​គូ​ប្រកួត​នាំ​មុខ​១​គ្រាប់​មុន ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​ត្រូវគ្រូបង្វឹក​ប្ដូរ​ចូល រួច​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់ ជួយ​ឲ្យ​ក្រុម​ដែលដឹកនាំ​ដោយ​លោក Pep Guardiola យក​ឈ្នះការប្រកួត ៥-១។

 

Lewandowski បាន​ទទួល​វិញ្ញាបនបត្រ​ឯតទគ្គកម្ម​ពិភពលោកជា​ផ្លូវការ​ចំនួន៤ ក្នុង​នោះ​រួម​មាន កំណត់ត្រា​លើការ​ស៊ុត​បញ្ចូល​ទី​៣គ្រាប់, ៤គ្រាប់ និង​៥គ្រាប់​ក្នុង១ប្រកួត​លឿន​បំផុត និង​ជា​កីឡាករដែល​ប្តូរ​ចូល​ហើយ​ស៊ុត​បាន​ច្រើន​ជាង​គេក្នុង​ប្រវត្តិសាស្ត្រ​ក្របខណ្ឌ​បាល់ទាត់ Bundesliga របស់អាល្លឺម៉ង់។

 

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness
 

ទាក់ទង​នឹង​ជោគជ័យ​នេះ អតីត​កីឡាករ​ដៃគូ Marco Reus នៅ Dortmund បាន​សរសេរ​លើ Twitter របស់​ខ្លួន​ថា៖ “ជា​កិត្តិយស​ដ៏​ធំ​ណាស់​សម្រាប់​ខ្ញុំ ដែល​បាន​ធ្វើ​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​លើ​វាល​ស្មៅ រហូត​កត់ត្រា​ក្នុង​សៀវភៅ Guinness”។

 

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

 

ខ្សែ​ប្រយទ្ធ Lewandowski លេង​បាន​យ៉ាង​ល្អ​នៅ​រដូវកាល​នេះ ដោយ​រក​គ្រាប់​បាល់​បាន ២៦​គ្រាប់​ហើយ ទាំង​នៅ​ក្លិប និង​ក្រុម​ជម្រើសជាតិ។ គេ​ជា​កម្លាំង​សំខាន់​ដែល​បាន​ជួយ Bayern ឈរ​នៅ​កំពូល​តារាង Bundesliga និង​ឆ្លង​ទៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​Champions League៕

 

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

 

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

 

តារាង​ពិន្ទុ​នៅ​កីឡដ្ឋាន Allianz Arena បង្ហាញ​ពី​ការ​ស៊ុត​បញ្ចូល​ទី​៥គ្រាប់​របស់ Lewandowski

 

៥​គ្រាប់​ទល់​នឹង Wolfsburg ធ្វើ​ឲ្យ Lewandowski ជាប់​កំណត់​ត្រា៤ ពី Guinness

Lewandowski សរសេរ​ក្នុង Twitter របស់​ខ្លួន

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail